ភ្នំពេញ៖ ផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖
សូមជម្រាបជូនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកឲ្យបានជ្រាប ថាព័ត៌មាន និងរូបភាពខាងក្រោម ជាព័ត៌មានមិនពិត ជាព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុកផលិតបង្ហោះ ដើម្បីទាញយក Likes, Views, Shares ទាញយកប្រជាប្រិយភាព និងផលប្រយោជន៍ផ្សេងៗផ្ទាល់ខ្លួន ឬមានចេតនាវាយប្រហារបំផុសចលនាប្រឆាំង ឬរារាំងការនុវត្តច្បាប់ ឬក៏មានចេតនាបន្តុះបង្អាប់ ភ្លេចគិតជាទង្វើដែលប៉ះពាល់ដល់តម្លៃរបស់ស្ថាប័នអនុវត្តច្បាប់ និងច្បាប់។
ប្រទេសជាតិនីមួយៗមានអធិបតេយ្យរៀងខ្លួន មានច្បាប់ប្រើប្រាស់រៀងខ្លួន លើកលែងច្បាប់អន្តរជាតិដែលត្រូវរួមគ្នាអនុវត្ត។ដូច្នេះ ច្បាប់ អនុក្រឹត្យរបស់ប្រទេសកម្ពុជាគឺសម្រាប់អនុវត្តក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ មិនអាចប្រើប្រាស់ជាសកលបានទេ។
សូមសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមកុំមានការយល់ច្រឡំ និងសូមអំពាវនាវកុំបន្តផ្សព្វផ្សាយ(Share)នាំឲ្យបំពុលសង្គម៕ដោយ៖សិលា