ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីអង្គការ​ជាច្រើន រិះគន់​ខ្លាំងយ៉ាងណាក៏ដោយ បារាំងបានសម្រេចចិត្ត​បើក​សាលារៀន​ឡើងវិញ​

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង បានចាប់ផ្ដើមបន្ធូរបន្ថយបទបញ្ជាបិទប្រទេសរបស់ខ្លួន ក្នុងការទប់ស្កាត់​COVID-19 បើទោះរងការព្រមានខ្លះពាក់ព័ន្ធ «​រលកឆ្លងទី»ក៏ដោយ ពេលនេះសាលារៀនរាប់ពាន់នៅទូទាំងប្រទេសបារាំង ត្រូវបានបើកទ្វារទទួលសិស្សឲ្យចូលអង្គុយរៀនក្នុងថ្នាក់ជាថ្មី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីអប់រំបារាំងលោក Jean-Michel Blanquer សាទរចំពោះការបើកដំណើរសាលារៀនឡើងវិញនេះ ដែលនឹងអនុវត្តជាបណ្ដើរៗនៅទូទាំងប្រទេស រួមទាំងសាលារៀនក្នុងរដ្ឋធានី បារី ផងដែរ នាថ្ងៃទី១៤ខែឧសភាខាងមុខសាលារៀនកម្រិតអនុវិទ្យាល័យខ្លះ នឹងបន្តមេរៀនក្នុងបន្ទប់រៀននាសប្តាហ៍មុន

ដើម្បីបន្ថយកង្វល់ឪពុកម្ដាយជុំវិញសុវត្ថិភាពកូនៗពួកគេ រដ្ឋាភិបាលបារាំងបានផ្ដល់សិទ្ធិក្នុងការសម្រេចចិត្តដល់ពួកគេដើម្បីអនុញ្ញាតឲ្យកូនៗពួកគេត្រលប់ទៅកាន់ថ្នាក់រៀនវិញ បន្តស្នាក់នៅផ្ទះ អង្គការជាច្រើន បានរិះគន់ការសម្រេចចិត្តបើកសាលារៀនឡើងវិញនេះ ដោយចាត់ទុកការសម្រេចចិត្តនេះធ្វើឡើងមុនពេលកំណត់ អ្នកជំនាញមួយចំនួន ក៏លើកឡើងសំណួរទាក់ទិននឹងការសម្រេចចិត្តផងដែរ

យ៉ាងណាមិញ សាលារៀនកម្រិតបឋមសិក្សា និងកម្រិតត្តេយ្យសិក្សាដោយគ្រូបង្រៀនតម្រូវឲ្យពាក់ម៉ាស់ ហើយតុអង្គុយកូនសិស្សត្រូវរៀបចំគម្លាតត្រឹមត្រូវ ដើម្បីបញ្ចៀសការរាលដាលជំងឺ COVID-19

សូមបញ្ជាក់ថា បារាំង បានផ្ដើមបន្ធូរបន្ថយបញ្ជាបិទប្រទេសរយៈពេលខែ កាលពីថ្ងៃទី១១ ខែឧសភា ពលរដ្ឋបារាំង អាចចេញដើរហើរនៅក្រៅបរិវេណផ្ទះពួកគេដោយពុំត្រូវការលិខិតសុំអនុញ្ញាតជាលើកដំបូង ក្នុងពេលជិតសប្តាហ៍ចុងក្រោយ  ហើយហាងអាជីវកម្មខ្លះបើកទ្វារឡើងវិញ

គួរជម្រាបថា ករណីស្លាប់ដោយសារ​COVID-19​ សរុបក្នុងប្រទេសបារាំងមានចំនួន២៦ ៩៩១ករណី ក្នុងនោះករណីរកឃើញថ្មី ៣៤៨នាក់នៅថ្ងៃទី១២ ខែឧសភា ជាមួយតួលេខថ្មីនេះ បារាំងក្លាយជាប្រទេសដែលមានករណីស្លាប់​COVID-19​សរុបលំដាប់ទីលើពិភពលោកតាមពីក្រោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអុីតាលី ចំណែកតួលេខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល បានធ្លាក់ចុះពី២២ ២៨៤នាក់ មកត្រឹម២១៥៩៥នាក់ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលបារាំង នៅថ្ងៃទី ១១ ខែឧសភា ហើយនិន្នការធ្លាក់ចុះបែបនេះបន្តឥតដាច់ក្នុងពេលសប្ដាហ៍ចុងក្រោយ៕ដោយ៖ស តារា


ចែករំលែក៖