ដោយទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានសម្រេចផ្តល់ជំនួយឡើងវិញដល់អង្គការសុខភាពពិភពលោក ប៉ុន្តែជំនួយបានថយចុះជាច្រើន ។ តាមសារព័ត៌មាន Fox News នៅថ្ងៃ ទី១៦ ខែឧសភា បានផ្សាយថា ជំនួយបានថយចុះដល់ទៅ៩០ភាគរយ បើប្រៀបធៀបនឹងពេលមុន។
ប្រធានាធិបតីត្រាំ បានបញ្ជាក់ថា អាមេរិកចង់មើលឃើញ WHOទទួលបានជោគជ័យច្រើនជាងនេះ ពិសេសក្នុងពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ ។ ទាំងនោះជាហេតុផលដែលយើងត្រូវបន្តសហការជាមួយWHO ។
អាមេរិក បានប្រកាសថា ប្រសិនបើចិនផ្តល់ជំនួយដល់WHO បន្ថែមទៀត អាមេរិកក៏នឹងបង្កើនប្រាក់ជំនួយស្មើចិនផងដែរ។ ជាមួយគ្នានេះអាមេរិកក៏បានស្នើដល់អង្គការWHO វាយតម្លៃស្ថានភាពកូវីដ ក៏ដូចជាប្រភពកើតចេញកូវីដ-១៩។
ការប្រែក្រឡាស់របស់លោកត្រាំ បានបង្កឲ្យមានការមន្ទិលសង្ស័យថាតើបុគ្គលណាមួយ មានឥទ្ធិពល អាចបញ្ចុះបញ្ចូល ដល់ប្រធានាធិបតីដូណាល់ ត្រាំ ឲ្យយល់ព្រមផ្តល់ជំនួយឡើងវិញដល់ WHO នោះឡើយ។ នៅពេលនេះមិនទាន់មានព័ត៌មាន បញ្ជាក់ថាអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់ប៉ុន្មានលានដុល្លារនោះឡើយ៕ដោយ៖ធី រីណា