ជនសង្ស័យចុងក្រោយគេបង្អស់ ក្នុងរបបប្រល័យពូជសាសន៍Rwandan ដែលត្រូវ ពិភពលោកចេញនិវាទក្រហមចាប់ខ្លួនខ្លាំងបំផុត លើពិភពលោក ពេលនេះចាប់បានហើយនៅជាយក្រុងប៉ារីសប្រទេសបារាំង ក្រោយការលាក់ខ្លួនជាង ២០ឆ្នាំ។
សារព័ត៌មានCNN បានផ្សាយថា លោក Félicien Kabuga ដែលពិភពលោកតាមចាប់ខ្លួនរយៈពេល២០ឆ្នាំហើយ ពេលនេះត្រូវបារាំងចាប់បាន។ បុគ្គលខាងលើ គឺជាអ្នកដឹកនាំ ក្នុងរបបប្រល័យពូជសាសន៍ឆ្នាំ១៩៩៤ ប្រឆាំងជនជាតិ Tutsi និងជនជាតិ Hutus នៅប្រទេស Rwanda ។ ប៉ូលិសបារំាងចាប់ខ្លួនបានកាលពីថ្ងៃទី១៦ខែឧសភា ដោយមានកិច្ចសហប្រតិបត្តិការណ៍ ពីអង្គការសហប្រជាជាតិ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ព្រះរដ្ឋអាជ្ញានិងប៉ូលីសប្រចាំតំបន់របស់បារាំងបានឲ្យដឹងថាជនជាប់ចោទអាយុ ៨៤ ឆ្នាំរូបនេះកំពុងរស់នៅជាមួយឈ្មោះក្លែងក្លាយនៅក្នុងបន្ទប់ឃុនដូរ ស្ថិតនៅតំបន់Asnières-Sur-Seine ជាយក្រុងប៉ារីសប្រទេសបារាំង។
មុនពេលកាត់ទោស លោក Félicien Kabuga ត្រូវបានបញ្ជូនទៅកាន់ទីក្រុងឡាអេ ប្រទេសហុល្លង់ ដើម្បីឃុំខ្លួន ដោយតុលាឧក្រិដ្ឋកម្មអន្តរជាតិ ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម។
លោក Félicien Kabuga ត្រូវបានតាមចាប់ខ្លួនតាំងពីឆ្នា ១៩៩៧ ពិពទសម្លាប់រង្គាល រួមគំនិត្យ បំផុះបំផុត និងចូលរួមដោយផ្តាល់ក្នុងបទល្មើសសម្លាប់រង្គាល នៅឆ្នាំ១៩៩៤។ ក្រុមសន្តិសុខអាមេរិក កាលពីឆ្នាំ២០០៣ ក៏មិនអាចរកឃើញនឹងចាប់ខ្លួន Félicien Kabuga បើទោះបីមានប្រាក់រង្វាន់ដល់ទៅ៥លានដុល្លារ។
នៅឆ្នាំ១៩៩៤ ពលរដ្ឋRwandan ជិត ៨សែននាក់ បានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះ។ ក្នុងចំណោមនោះមាន ៣សែននាក់ជាកុមារ ។ ក្រៅពីនេះការសម្លាប់រង្គាលបានធ្វើឲ្យកុមារដល់ទៅ៩៥ពាន់នាក់ក្លាយជាកុមាកំព្រា៕ដោយ៖ធី រីណា