ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នា២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដោយមានការចូលរួមពីំតំណាងសាលាជម្រះក្តីគ្រប់ថ្នាក់ និងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។
យុទ្ធនាការ បើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជាវិធានការថ្មីនៃរបត់ការងារលើប្រព័ន្ធយុត្តិធម៌ អោយដំណើររឿងក្តីទាន់ពេល និងធ្វើកុំអោយអ្នកជាប់ឃុំកកស្ទះ ទទួលបានយុត្តិធម៌ទៅតាមផ្លូវច្បាប់ ៕
ដោយ៖សិលា