ស្ត្រីបច្ចុប្បន្នមិនមែនចេះតែវិលជុំក្នុងចង្ក្រាន ផ្ទះបាយនោះឡើយ ដោយស្ត្រីក៏ជាអ្នកជំនួញធំដ៏ជោគជ័យ ជាមេដឹកនាំជោគជ័យ ជាមេបញ្ជាការកងទ័ពដ៏មានឥទ្ធិពល នឹងរឹងមាំបំផុត… ។ លើសពីនេះទៅទៀត ស្ត្រីក៏មានភាពទន់ភ្លន់ ថែទាំងកូនចៅ បម្រើក្រុមគ្រួសារបានយ៉ាងល្អទៀតផង។ កន្លងមកនៅក្នុងប្រទេសផ្សេងៗ ដូចជា អាមេរិក អឺរ៉ុប ប៉ាគីស្ថាន ឥណ្ឌា មានអ្នកបើកបរយន្តហោះចម្បាំងជាស្ត្រី ។ នៅពេលនេះប្រទេសក្នុងតំបន់អាស៊ាន ក៏មានស្ត្រីអ្នកបើកបរយន្តហោះចម្បាំងផងដែរ ។ នៅពេលនេះ ឥណ្ឌូនេស៊ី មានអាកាសានិកយន្តហោះចម្បាំងជាស្ត្រីលើកដំបូង។ នាងAjeng មានចំណូលចិត្តយន្តហោះចម្បាំងតាំងពីតូច ពេលនេះបានក្លាយជាអាកាសយានិកស្រីបើកបរយន្តហោះចម្បាំង ជាលើកដំបូង ក្នុងប្រទេសឥណ្ឌូនេស៊ី ។ អនុសេនីយ៍ទោ Ajeng Tresna Dwi Wijayanti អាយុ២៥ឆ្នាំ បានបានកត់ត្រាក្នុងប្រវត្តិសាស្ត្រឥណ្ឌូនេស៊ី ដែលជាស្ត្រីដំបូងគេបង្អស់ បើកបរយន្តហោះចម្បាំង របស់កម្លាំងទាហានអាកាសប្រទេសនេះ។ កាលពីថ្ងៃទី ១៨ ខែឧសភា នាង Ajeng គឺជាមនុស្សម្នាក់ក្នុងចំណោម៤៤នាក់ ដែលបានបញ្ចប់ការហ្វឹកហាត់ អាកាសយានិកយន្តហោះចម្បាំង របស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី។ ក្រោយពេលបញ្ចប់ ការហ្វឹកហាត់ នាង Ajengនឹងបើកបរយន្តហោះចម្បាំង ធុនស្រាល KAI T-50i Golden Eagle របស់កម្លាំងទាហានអាកាសប្រទេសនេះ ប្រចាំនៅទីតាំងទាហានអាកាស ក្នុងខេត្ត Java នាង Ajeng ជាកូនស្រីរបស់មន្ត្រី កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី។ ទាំងនោះហើយបានជាតាំងពីនៅតូច នាង Ajeng ចូលចិត្តយន្តហោះចម្បាំង ។ កាលពីឆ្នាំ២០១៨ នាងបានបញ្ចប់វគ្គហ្វឹកហ្វឿងយនហោះច្បាំងនៅសាលាកម្លាំងទាហានអាកាស ហើយពេលនេះនាងបានចូលរួម ក្នុងកងកម្លាំងយន្តហោះចម្បាំងជាផ្លូវការ ៕ ធី រីណា