ខេត្តប៉ៃលិន៖ ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយ មេបញ្ជាការរងយោធភូមិភាគទី៥ រកដំណោះស្រាយដោយសន្តិវិធី។
សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ លោកវរសេនីយ៍ឯក ធីរ៉ាក់វ៉ាត់ សែនចៃរ៉ាក់ មេបញ្ជាការយោធា ខេត្តចន្ទបូរី ។
ក្នុងការជួបប្រជុំរវាងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាមួយមេបញ្ជាការយោធាខេត្តចន្ទបូរីក្នុងថ្ងៃនេះ គឺបានដោះស្រាយទំនាស់ដែលបានកើតឡើងយ៉ាងយូរមកហើយ នៅក្នុងតំបន់ស តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពីមុនមក ដោយភាគីថៃព្រមរុះរើរោងដែលថៃបានសាងសង់នៅលើ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ស ចេញ ។
ក្នុងខណៈនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានស្នើឲ្យភាគីថៃបើកច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិន ឡើងវិញដើម្បីឲ្យមានការដោះដូរទំនិញទៅវិញទៅមករវាងប្រទេសទាំងពីរ ៕សហការី