ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជលផលខេត្តស្ទឹងត្រែង ធ្វើការតាមទម្លាប់ ឬអនុវត្តច្បាប់ កើតការតវ៉ាញឹកញាប់ពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គួរបើកភ្នែកមើលខ្លះផង រាល់ទង្វើមន្ត្រីជលផលខេត្តស្ទឹងត្រែង ធ្វើការតាមទម្លាប់ រំលោភបំពានមកលើប្រជាពលរដ្ឋ ហើយនាយខណ្ឌរដ្ឋបាលជលផលខេត្ត ហាក់មិនអើពើ ក្លាយជាវប្បធម៍«ឆ្នាំងណាគ្របហ្នឹង » មិនមានវិធានការ រឹតបន្តឹងច្បាប់រដ្ឋបាលលើមន្ត្រីរបស់ខ្លួនធ្វើអ្វីៗបំពានច្បាប់។
ពីមុនៗប្រជាពលរដ្ឋតវ៉ា បន្ទាប់ពីមន្ត្រីជលផលនិងគូកន ជាមួយជនសុីវិល យកកាំភ្លើងភ្ជង់ប្រជាពលដ្ឋ ។ លើកនេះមន្ត្រីជលផលឃុបឃិតគ្នាជានគតរបាល ជនសុីវិល ធ្វើការងារ ចាប់មនុស្សចាប់រថយន្តស្មាន ខណៈរថយន្តតាក់សុីដឹកអ្នកដំណើរ និងអ្នកជំងឺទៅមន្ទីរពេទ្យ ក្នុងចេតនាទុចរិតគិតរឿងប្រយោជន៍ ដោយចោទថាដឹកត្រីគ្មានច្បាប់អនុញ្ញាត ទាំងការស្មាន ហើយគ្មានការពិត ក៏កើតការផ្ទុះការតវ៉ារវាងប្រជាពលរដ្ឋ និងមន្ត្រីខណ្ឌជលផលខេត្តនោះតែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចចុងអូរបាញ់ខ្លា ភូមិត្បូងខ្លា ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ករណីផ្ទុះការតវ៉ា រវាងប្រជាពលរដ្ឋ ទៅនឹងមន្ត្រីជលផលខេត្តស្ទឹងត្រែង បន្ទាប់ពីមន្ត្រីជលផលពីរនាក់ និងនគបាលពីរនាក់ ជាមួយជនស្លៀកពាក់ស៉ីវិលម្នាក់ទៀត មានគ្នា៥នាក់ បានធ្វើសកម្មភាពចាប់បុរសម្នាក់ជាតៃកុងរថយន្តតាក់ស៉ី កណ្តាលផ្លូវ ខណៈកំពុងបើកបរដឹកភ្ញៀវមកខេត្ត រួមទាំងដឹកអ្នកជម្ងឺម្នាក់ផងដែរ យកមកមន្ទីរពេទ្យ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់អោយដឹងថា៖ ជនរងគ្រោះឈ្មោះអេង មុន្នី អាយុ៤០ឆ្នាំ រស់នៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មុខរបរត់តាក់ស៉ី ដឹកភ្ញៀវ ។ មុនកើតហេតុជនរងគ្រោះជាតៃកុង បានបើករថយន្តប្រញាប់យកអ្នកជម្ងឺមកពេទ្យ តែក្រុមមន្ត្រីជលផល នគរបាល និងគូកនជាជនសុីវិល មកចាប់រថយន្តនេះ សង្ស័យដឹកត្រីខុសច្បាប់ តែឆែកឆេរអត់មានត្រីមួយកន្ទុយក៏ដោយ ក៏ពួកគេព្យាយាម រំខានការដឹកអ្នកដំណើរ និងអ្នកជម្ងឺ ទើបប៉ះសំដីគ្នាបន្តិចបន្តួច រវាងម្ចាស់ររថយន្តនិង មន្ត្រីធ្វើការមិនដឹងខ្យល់ ដឹងតែល្ហើយ ឈានដល់បញ្ជាអោយជនស៉ីវិលធ្វើការអោយក្រុមជលផលនោ ស្ទុះមកច្របាច់ករកូនរបស់គាត់ ដែលកាន់ទូរស័ព្ទថតថែមទាំងយកទូរស័ព្ទបោកកំទេចចោល និងធ្វើសកម្មភាពវាយទាត់ធាក់ វាយខ្នោះ រុញបញ្ចូលរថយន្តរបស់ពួកគេ យកមកខណ្ឌរដ្ឋបាលជលផលខេត្តទាំងបំពានច្បាប់។ ទុក្ខបន្សល់តែរថយន្តដឹកភ្ញៀវ និងអ្នកជម្ងឺលើរថយន្ត។
ទង្វើនេះជាអំពើអសីលធម៍បំផុតពីក្រុមមន្ត្រីជលផល រំខានដល់អ្នកដំណើរ អ្នកជំងឺ ។ ចុះបើករណីនេះអ្នកជំងឺ គាត់អាការៈធ្ងន់ធ្ងរ ឈានដល់គ្រោះថ្នាក់ដល់ជីវិត តើក្រុមអស់លោកទាំងនេះ មានការទទួលខុសត្រូវទេ..?

ក្នុងករណីនេះ លោក គង់ វង្ស ជំទប់ឃុំអូរម្រះ ទទួលបន្ទុកប្រជាការពារភូមិ បានផ្តល់បទសម្ភាសន៍ នៅមុខខណ្ឌរដ្ឋបាលជលផល អោយដឹងថា៖ គាត់មានប្រតិកម្មនឹងមន្ត្រីជលផលជាខ្លាំង ដោយអៈអាងថា លោក វង្ស សាវឿន លោក យាម សាវ៉ុន មន្ត្រីជលផល ដែលបានចាប់វាយ ជនរងគ្រោះរួចបញ្ចូលរថយន្ត ដោយគ្មានមូលហេតុ ខណៈរថយន្តជនរងគ្រោះមិនបានដឹកត្រីមួយក្បាលផងនោះ គឺជនរងគ្រោះដឹកតែភ្ញៀវ និងអ្នកជម្ងឺម្នាក់យកមកពេទ្យតែប៉ុណ្ណោះ។
នៅរសៀលថ្ងៃដដែលនេះផងដែរ លោក ទុំ នីរ៉ូ នាយខណ្ររដ្ឋបាលជលផលខេត្តបានបំភ្លឺពាក់ព័ន្ធក្នុងករណីខាងលើនេះថា តៃរថយន្ត ឈ្មោះអេង មន្នី បានបើកបររថយន្តសាំងយ៉ុងនោះ បានប៉ះពាក្យសំដីគ្នា និងកូនចៅក្រុមការងាររបស់ខ្លួន ចុះអនុវត្តច្បាប់ ក្នុងការទប់ស្កាត់បង្ក្រាបធនធានជលផល ក្នុងរដូវបិទនេសាទចាប់ពីរដើមខែឧសភា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០ នេះ។
លោកបន្តថា៖ នេះគ្រាន់តែជាការភ័ន្តច្រឡំតែប៉ុណ្ណោះ ព្រោះតៃកុងរថយន្តខាងលើបានច្រង៉េងច្រង៉ាង ដៃប៉ះទៅលើក្បាល មន្ត្រីជលផលអនុវត្តច្បាប់ ទើបនាំយកមកខណ្ឌសួរនាំតែម្តង ។ ម្យ៉ាងទៀតនៅតំបន់ដែលជនត្រូវបានឃាត់ រួចនាំមកខណ្ឌជលផលនោះ ជាតំបន់អភិរក្សត្រីមេពូជ ហើយរថយន្តនោះ តៃកុងជាមុខសញ្ញាចាស់ផង ធ្លាប់ដឹកជញ្ជូនត្រីនេសាទខុសច្បាប់កន្លងមក ក្រោយពីការសាកសួរបញ្ចប់រឿងរួច ក៏ឲ្យត្រឡប់ទៅផ្ទះវិញហើយដែរ នៅម៉ោង១២,៣០នាទីថ្ងៃខែដដែល។
ប្រជាពលរដ្ឋបានលើកឡើងថា៖ ចាប់មនុស្សគ្មានកំហុស គ្មានដឹកជញ្ជូនបទល្មើសជលផល ហើយលើកហេតុផលថា ជាមុខសញ្ញាចាស់ មានន័យថាក្រុមអស់លោក គ្មានភាពទទួលខុសត្រូវលើការងារ។ ក្រុមអស់លោកត្រូវមានទោស តាមរយៈវាយទាត់ធាត់ កូនជនរងគ្រោះ ចាប់ទូរស័ព្ទបោកកំទេចចោល ទុកអ្នកជំងឺនៅកណ្តាលផ្លូវ ។ រឿងនេះមិនត្រូវបញ្ចប់ត្រឹមហ្នឹងទេ ថ្នាក់លើគួរពិចារណាផង តើក្រុមមន្ត្រីទាំងចេះច្បាប់ ឬយកជំនាញជាន់ឈ្លីកៀបសង្កត់ពលរដ្ឋ មកប្រើ ដោយគ្មានគុណធម៍ និងសីលធម៍បែបនេះ ..? ៕ដោយ៖មាស សុផាត


ចែករំលែក៖