ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបឈប់ដើរតាមអាមេរិកហើយ ដោយប្រកាសគាំទ្រ WHO ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩

ចែករំលែក៖

ផ្ទុយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមាន ដល់អង្គការWHO ហើយទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើអង្គការនេះ។ សហគមន៍អឺរ៉ុប បានប្រកាសពីគោលជំហរច្បាស់លាស់របស់ខ្លួន បន្តគាំទ្រអង្គការសុខភាពពិភពលោក ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩។

កន្លងមក អឺរ៉ុបតែងតែធ្វើអ្វីគ្រប់យ៉ាងគឺទៅតាម ការណែនំារបស់អាមេរិក ប៉ុន្តែក្រោយមានរឿងអាស្រូវជាច្រើន ក្នុងនោះ ពាក់ព័ន្ធការលួចស្តាប់ការសន្ទនារបស់មេដឹកនាំអឺរ៉ុប ការបង្ខិតបង្ខំអឺរ៉ុប ឲ្យធ្វើតាមអាមេរិក… ផ្ទុយទៅវិញអាមេរិកគិតតែពីផលប្រយោជន៍របស់ខ្លួនឯង។កន្លងមកអឺរ៉ុបក៏មិនដើរតាមអាមេរិក បោះបង់ក្រុមហ៊ុនហួវៃនោះដែរ ដោយអឺរ៉ុបអនុញ្ញាតឲ្យហួវៃបន្តរកស៊ីនៅអឺរ៉ុបដដែល ។
សារព័ត៌មាន TTXVN នៅថ្ងៃទី១៩ខែឧសភា បានដកស្រង់សំដីអ្នកនាំពាក្យ ទទួលបន្ទុកកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោកស្រី Virginie Battu-Henriksson បានបញ្ជាក់ពីគោលជំហរបស់អឺរ៉ុប យ៉ាងច្បាស់ថា «នេះជាពេលវេលាដែលយើងត្រូវសាមគ្គីគ្នា មិនមែន គំរាមកំហែង បំបែកបំបាក់កិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងសត្រូវរួមនោះឡើយ»។
លោកស្រី Virginie Battu-Henriksson បានបញ្ជាក់ថា អឺរ៉ុបគាំទ្រ WHO ពេញទំហឹង ក្នុងការទប់ស្កាត់ និងកាត់បន្ថយការជះឥទ្ធិពលដោយកូវីដ១៩ ។ មិនតែប៉ុណ្ណោះអឺរ៉ុបបានសម្រេចបង្កើនជំនួយ បន្ថែមទៀតដល់អង្គការWHO ៕ ដោយ៖ធីរីណា


ចែករំលែក៖