ភ្នំពេញ៖ តាមការវាយតម្លៃស្ថានភាពជំងឺកូវីដ-១៩ នៅតែមានហានិភ័យខ្ពស់នៅឡើយ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត នឹងអាចមានរលកឆ្លងសារជាថ្មីនៅជុំទីពីរ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖
១-រក្សាគម្លាតសង្គម និងបន្តវិធានការទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩ ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទ នៃការរស់នៅឱ្យស្របទៅតាមសភាពធម្មតាតាមបែបគន្លងថ្មី ដូចជាការអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ និងវាស់កំដៅ ដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ
២-ពុំទាន់អនុញ្ញាតឱ្យប្រមូលផ្តុំកីឡា កីឡាការិនីហាត់ហ្វឹកហ្វឺន
៣-ពុំទាន់អនុញ្ញាតឱ្យដំណើរការក្លិបហាត់ប្រាណ
៤-ពុំទាន់អនុញ្ញាតឱ្យមានការប្រកួតលីគ
៥-ត្រូវរងចាំសេចក្តីប្រកាសជាផ្លូវការ របស់រាជរដ្ឋាភិបាលស្តីពីការ អនុញ្ញាតឱ្យដំណើរការការងារប្រក្រតីឡើងវិញ។
សូមអាននូវសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុងដូចខាងក្រោម៖
ដោយ៖សុខ ខេមរា