ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណ:អភិបាលស្រុកសេសាន អញ្ជើញចូលរួមប្រជុំ ដើម្បីចុះសិក្សារគម្រោង ៣ឆ្នាំ គឺចាប់ពីរឆ្នាំ(២០២១-២០២៤) ក្នុងគោលបំណង សិក្សារតំបន់គម្រាមកំហែងដោយសារគ្រាប់បែកចង្កោម។
មាន៣ឃុំក្នុងភូមិសាស្រ្តឃុំស្រែគរ ឃុំក្បាលរមាស និងឃុំតាទ្បាត ក្រោយពីបោសសំអាតរួច នឹងមានការគាំទ្រទៅលើវិស័យកសិកម្ម សិក្សារដើម្បីជួយសាងសង់ ហេដ្ឋារចនាសម្ព័នបន្ថែម ជួយសាងសង់សាលារៀន នៅតំបន់ដែលគម្រាមកំហែងដោយគ្រាប់បែកចង្កោម ក្រោយសង្គ្រាមដ៏រាំរៃ ។
លោកសុវណ្ណ ពិសេដ្ឋ បានអោយដឹងថា៖ គ្រាប់បែកដែលមិនទាន់ផ្ទុះនៅក្នុងភូមិស្រែតាចាន់ ស្រុកសេសាន ខេត្តស្ទឹងត្រែងគ្រាប់ដែលមិនទាន់ផ្ទុះនិងគ្រាប់ផ្សេងៗទៀត អង្គការស៊ីម៉ាកចុះសហប្រតិបត្តិការជាមួយអាជ្ញាធរស្រុកសេសាន ដើម្បីជួយស្ដារហេដ្ឋារចនាសម្ព័ន្ធគ្រាប់ដែលមិនទាន់ផ្ទុះបន្ថែមទៀត ដូចជាភូមិភ្លុក ភូមិស្រែគ និងភូមិក្បាលរមាស រហូតទៅដល់ព្រំប្រទល់ខេត្តរតនគិរី។
លោកអភិបាលស្រុកបានបន្តទៀតថា លោកនឹងស្នើដល់ក្រុមអង្គការស៊ីម៉ាកបន្ថែម ដើម្បីជួយដោះមីនសំអាត នឹងស្តារនូវបរិវេណហេដ្ឋារចនាសម្ព័ន្ធ ដូចជាមន្ទីរពេទ្យ សាលារៀន និងអណ្ដូងទឹក ជុំវិញភូមិគ្រឹះដីឡូត៍ ដីចំការស្រែ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះផងដែរ៕
ដោយ៖មាស សុផាត