ខេត្តស្ទឹងត្រែង៖ កាលពីល្ងាចថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ នេះ នៅបរិវេណមន្ទីរ សុខាភិបាល ខេត្តស្ទឹងត្រែង លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បាននាំយកនូវ ឧបករណ៍ប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងCovid-19 ជូនដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងការទប់ស្កាត់ ការពារ ប្រយុទ្ធ និងជំងឺកូវីដ ១៩។
លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តបានឲ្យដឹងថា៖ សម្ភារៈសម្រាប់ទប់ស្កាត់ ការពារនិងប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដដ១៩នាពេលនេះរួមមានអាវការពារចំលងរោគ ចំនួន ១០០០កំប្លេរ និងថ្នាំសម្លាប់មេរោគ ក្លូរ៉ាមុឺន ចំនួន៤ធុង រស្មីនឹង១០០គីឡូគ្រាម ដែលជាអំណោយរបស់ទីបញ្ជាការដ្ឋានសឹករងស្ទឹងត្រែង ។
លោកម៉ុម សារឿន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ទីបញ្ជាការដ្ឋានសឹករងខេត្ត ដែលបានផ្តល់ជូននូវអំណោយដែលមានសារៈសំខាន់ទាំងនេះ ដើម្បីរួមចំណែកនឹងចូលរួម ទប់ស្កាត់ ការពារ ប្រយុទ្ធ ប្រឆាំង និងជំងឺកូវីដ ១៩ ដែលជាប្រភេទជំងឺដ៏កាចសាហាវ និងមានគ្រោះថ្នាក់សម្រាប់មនុស្សជាតិ។
លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានសង្កត់ធ្ងន់ថាការចូលរួមផ្តល់ជាសម្ភារៈទប់ស្កាត់កូវីដ១៩ របស់បញ្ជាការដ្ឋានសឹករងស្ទឹងត្រែង ជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការចូលរួមរបស់ថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន ដើម្បីការការពារនូវជំងឺដ៏កាចសាហាវមួយនេះ មិនឲ្យបន្តការរីករាលដាលដល់ប្រជាពលរដ្ឋ និងខ្លួនឯងដើម្បីបង្ហាញពីការត្រៀមលក្ខណៈ រួចជាស្រេចពីសំណាក់អ្នកពាក់ព័ន្ធគ្រប់ថ្នាក់ គ្រប់ផ្នែក ក្នុងការការពារមិនឲ្យមានការឆ្លងនូវជំងឺប្រភេទថ្មីដល់ប្រជាពលរដ្ឋ ជាពិសេសខេត្តស្ទឹងត្រែងដែលមិនមានវិជ្ជមានជំងឺកូវីដ១៩ ចាប់ពីជម្ងីប្រភេទថ្មីនេះបានផ្ទុះឡើង។
ដើម្បីឲ្យការប្រើប្រាស់ឧបរណ៍ទប់ស្កាត់កូវីដ១៩មានប្រសិទ្ធភាព លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលខេត្តក្រោយពេលទទួលសម្ភារៈទាំងនេះហើយ ត្រូវប្រើឲ្យចំគោលដៅ ដើម្បីធានាបាននូវការចម្លងនឹងឆ្លងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនេះលោកម៉ុម សារឿន អភិបាលខេត្ត បានក្រើនរំលឹកដល់មន្ទីរសុខាភិបាលខេត្ត ដែលចំណុះក្រោមរដ្ឋបាលខេត្ត ឲ្យបន្តសកម្មភាពធ្វើការផ្សព្វផ្សាយ និងណែនាំ ដល់ប្រជាពលរដ្ឋ គ្រប់ទី តាមមូលដ្ឋានជាប្រចាំ កុំឲ្យពួកគាត់ភ្លេចខ្លួន ក្នុងការការពារខ្លួនបង្កានូវរីករាលដាលឆ្លងជំងឺ កូវីដ ១៩៕
ដោយ៖មាស សុផាត