កូរ៉េខាងត្បូង៖ ក្លិបកូរ៉េខាងត្បូង FC Seoul ត្រូវបានពិន័យជាប្រាក់ចំនួន១០០លានវ៉ុន (៦៦.៥០០ផោន) ដោយសហព័ន្ធបាល់ទាត់លីកកំពូលកូរ៉េខាងត្បូង (K-League) សម្រាប់ការដាក់តុក្កតាសិចឲ្យអង្គុយនៅកៅអីទំនេរ ដែលធ្លាប់តែមានអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានរបស់ក្លិបមួយនេះនៅក្នុងការប្រកួតក្នុងទឹកដីរបស់ពួកគេនាពេលថ្មីៗនេះ។
ក្លិប FC Seoul បានដាក់លក្ខណៈពិសេសយ៉ាងល្អិតល្អន់ចំនួន៣០ និងមិនឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន ដោយសារតែការពារខ្លាចឆ្លងមេរោគកូវីដ១៩។ ប៉ុន្តែក្លិបបែរជាមានតុក្កតាសិចនៅព្រោងព្រាតលើកៅអីសម្រាប់ទស្សនាក្នុងកីឡដ្ឋានរបស់ខ្លួន ទៅវិញ។ ករណីនេះក្លិប FC Seoul បាននិយាយថា ពួកគេមិនបានដឹងថាតុក្កតាទាំងនោះជាផលិតផលមនុស្សពេញវ័យទេ ហើយបានសុំទោសភ្លាមៗក្រោយការរិះគន់ផងដែរ ។
សេចក្តីថ្លែងការណ៍លីកកំពូលកូរ៉េខាងត្បូង (K-League) បានឲ្យដឹងថា“ហេតុការណ៍មានការជេរប្រមាថយ៉ាងខ្លាំង និងធ្វើឱ្យអ្នកគាំទ្រស្ត្រី និងក្រុមគ្រួសារអ្នកគាំទ្រវិស័យបាល់ទាត់កូរ៉េទាំងមូលមានការឈឺចាប់ចំពោះទង្វើដ៏គម្រក់នេះ” ។
K-League បានបន្ថែមទៀតថា “ក្លិបបានធ្វើកំហុសដ៏ធ្ងន់ធ្ងរដោយមិនយកតុក្កតាទាំងនោះចេញមុនពេលប្រកួត” ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតលីកកំពូលកូរ៉េខាងត្បូងឡើងវិញបន្ទាប់ពីមានវិបត្តិកូវីដ១៩នេះ ការប្រកួតក្នុងទឹកដីរបស់ក្លិប FC Seoul មានដាក់តុក្កតាជាច្រើន មើលទៅដូចជាមនុស្សស្រីសិចស៊ីអង្គុយមើលផ្ទាល់ក្នុងកីឡដ្ឋាន។ តុក្កតាខ្លះត្រូវបានគេដាក់ឲ្យកាន់ផ្លាកផ្សាយពាណិជ្ជកម្មតាមគេហទំព័រសិច ខ្លះមានរូបភាពអាសអាភាស បើទោះបីត្រូវបានហាមឃាត់នៅប្រទេសកូរ៉េខាងត្បូងក៏ដោយ ៕ដោយ៖ភារៈ