ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតារាសម្តែង ប្រុសលោក អ៊ុន សុធា ក្តាប់បានឱកាសតំណែងតួឯកទាំងក្នុងភាពយន្តភាគ ភាពយន្តខ្នាតធំ ឈុតផ្សព្វផ្សាយនានា។ ក្នុងភាពយន្តភាគថ្មីលើកញ្ចក់ទូរទស្សន៍មួយ តារារូបនេះបានធ្វើឲ្យអ្នកគាំទ្រលោករសាប់រសល់ចិត្តបញ្ចេញមតិមិនពេញចិត្តព្រោះតែតារារូបនេះបានធ្លាក់ដល់តំណែងតួរងក្នុងរឿង។
លោកអ៊ុន សុធា បានឆ្លើយតបនឹងការលើកឡើង ថា លោកពិតជាអរគុណសំរាប់ការតាមដាននឹងទស្សនារឿង”កាំបិទមុខពីរ” នេះ ហើយលោកក៏អរគុណអ្នក គាំទ្រលោក។ លោកចង់លើកឡើងដែរថាសំរាប់រឿង កាំបិតមុខ២លោកសម្តែងជាតួអង្គអ្វីក៏មិនសំខាន់ដែរតែអ្វីដែលសំខាន់នោះគឺលោកបានចូលរួមសំដែងក្នុងរឿងនេះដើម្បីបម្រើអារម្មណ៍ទស្សនិកជន។លោកបន្ថែមថាកន្លងមកលោកមិនបានកំណត់ថា ត្រូវតែសំដែងជាតួឯកបានខ្ញុំសំដែងនោះទេ ព្រោះលោកបានប្រកាសពីដំបូងថាតួអ្វីក៏លោកសំដែងដែរ ហើយក៏ចង់បានការសំដែងគ្រប់ទម្រង់នៃតួអង្គដែរ ដូច្នេះការប្រឡូកចូលសិល្ប:ជាង១០ឆ្នាំរបស់លោកនេះ គឺស្ថិតនៅក្នុងការរៀននឹងយកបទពិសោធន៍នៅឡើយទេ ។ លោកថា”សេរីភាពក្នុងការសំដែងបានគ្រប់ទម្រង់ទើបសិល្បៈរីកចម្រើន”។
គួរបញ្ជាក់ដែរថាភាពយន្តរឿង “កាំបិទមុខ២” ត្រូវបានផលិតដោយផលិតកម្មមហាហង្ស និងបានចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍ PNN ។ ភាពយន្តនេះមានការចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា លោក អូន ឧស្សាហ៍ អ្នកនាង កែវ ស្រីនាង លោក អ៊ុន សុធា លោក ភឹម តារាវិបុល អ្នកនាងភិន សុដាលីស លោក ហម ឈរ៉ា លោក លាង ឧត្តម អ្នកនាង សឿន ផានផាភួងជាដើម៕ ដោយ ៖វឌ្ឍនា