ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យនិង បិទទីសប្បាយភាព នានាមួយចំនួនក្នុងមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក សុខ ពេញវុធអភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង ដោយមានការចូលរួមពីលោក ប្រធានមន្ទីរទេសចរណ៍ លោក អនុប្រធានមន្ទីរបរិស្ថាន នឹង មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងខណ្ឌ ដោយបែងចែកជា៤ក្រុម ដើម្បី ចុះត្រួតពិនិត្យ និង ធ្វើកិច្ចសន្យា បិទទីតាំង មណ្ឌលកំសាន្ត ក្លិប ខារ៉ាអូខេ បៀរហ្គាឌែន ដែលបានបើកដំណើការផ្ទុយពីសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាលក្នុងការប្រយុទ្ឋ ប្រឆាំងនិង ជម្ងឺ កូវីដ-១៩។

ក្នុងនោះកម្លាំងចម្រុះបានចុះធ្វើកិច្ចសន្យា ដល់ម្ចាស់ហាង បៀរហ្គាឌែន ដែលកំពុងបើកដំណើការអាជីវកម្ម ផ្ទុយពីសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

ក្នុងការចុះត្រួតពិនិត្យនេះ កម្លាំងបានណែនាំឲ្យបងប្អូន ដែលជាម្ចាស់អាហារដ្ឋាន ទាំងអស់ ត្រូវប្រើប្រាស់ក្រមា ឬម៉ាស់ឲ្យបានត្រឹមត្រូវ និងលាងដៃជាមួយសាប៊ូ អាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ-១៩ ៕ដោយ៖ស តារា


ចែករំលែក៖