ខេត្តស្វាយរៀង៖ផ្ទះមួយខ្នងទំហំ៨ម៉ែត្រគុណនិង៩ម៉ែត្រសង់អំពីឈើខាងលើថ្មក្រោមត្រូវបានអគ្គីភ័យឆេះយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍យករថយន្តជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿងអស់រយះពេល២ម៉ោងទើបគ្រប់គ្រងស្ថានការណ៍បានដោយសង្ស័យឆ្លងចរន្តអគ្គីសនី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៥រសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ស្ថិតនៅខាងក្រោយមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងក្នុង ភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ហើយបានរលត់ទៅវិញម៉ោង៧យប់ថ្ងៃដដែល។
យោងតាមលោក អ៊ុង សុភក្ដី អាយុ៣២ឆ្នាំមុខរបរបម្រើការងារនៅមន្ទីព័ត៌មានខេត្តស្វាយរៀងដែលត្រូវជាកូនប្រសារម្ចាស់ផ្ទះបានអោយដឹងថាផ្ទះនេះមានទំហំ៨ម៉ែត្រគុណនិង៩ម៉ែត្រសង់អំពីឈើខាងលើថ្មក្រោមត្រូវឆាបឆេះទាំងស្រុងមិនទាន់សរុបខូចខាតទ្រព្យសម្បត្តិប៉ុន្មាននៅឡើយខណះអគ្គីភ័យនេះមិនបណ្ដាលអោយមនុស្សក្នុងគ្រួសាររងគ្រោះថ្នាក់នោះទេ។
បើតាមលោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានអោយដឹងថាការឆាបឆេះនេះសង្ស័យឆ្លងចរន្តអគ្គីសនីដោយត្រូវប្រើរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្តមកអន្តរាគមន៏៦រថយន្តនិងប្រើប្រាស់ទឹកចំនួន១៥រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន។
សូមបញ្ជាក់ថាក្នុងហេតុការណ៍អគី្គភ័យនេះក៏មានវត្តមានលោកចៅហាយក្រុងស្វាយរៀងលោកស្នងការចុះមកបញ្ជារផ្ទាល់ខណះម្ចាស់ផ្ទះជាអតីតអ្នកបម្រើការងារនៅតុលាការខេត្តស្វាយរៀងផងដែរ។ដោយ៖យឹម សុថាន