ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថកំពង់ឆ្នាំងបង្រ្កាបល្បែងបាញ់អាប៉ោងនៅស្រុកបរិបូរណ៍ឃាត់មនុស្ស៤នាក់

ចែករំលែក៖

កំពង់ឆ្នាំង ៖  ទីតាំងល្បែងបាញ់អាប៉ោងដុះស្លែមួយកន្លែងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងឆ្មក់ចូលទៅបង្រ្កាបដោយឃាត់បានក្រុមអ្នកញៀនល្បែង និង ម្ចាស់ទីតាំងចំនួន៤នាក់ផងដែរ ។

ការបង្រ្កាបបនល្បែងបាញ់អាប៉ោងនេះគឺធ្វើឡើងកាលពីវេលាម៉ោង៣និង២២នាទីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។

  សមត្ថកិច្ចបានអោយដឹងក្នុងប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនបានមនុស្សចំនួន៤នាក់មាន៖

១ .ឈ្មោះ ប៉ែន គា ភេទប្រុស ជាម្ចាស់ផ្ទះបើកអោយលេងល្បែងស៊ីសង. ២.ឈ្មោះលៀង ភេទប្រុស  ៣.ឈ្មោះណប់ ភេទប្រុស ៤.ឈ្មោះ វៀត ភេទប្រុស ហើយអ្នកទាំង៤ខាងលើរស់នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៍ ទាំង៣នាក់នេះជាអ្នកលេង  ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន ចានអាប៉ោង កៅអី កំរាលលេង និងម៉ូតូចំនួន៥គ្រឿង និងរថយន្ត២គ្រឿង។

  សមត្ថកិច្ចក្នុងប្រតិបត្តិការនេះបានអោយដឹង ទីតាំងល្បែងបាញ់អាប៉ោងនេះត្រូវបានប្រជាពលរដ្ឋប្រាប់មានជាយូណាស់មកហើយ លេងស្ទើររាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងមានឡាន មានម៉ូតូ ហើយនៅថ្ងៃនេះប្រជាពលរដ្ឋបានផ្តល់ព័ត៌មានជាក់លាក់អំពីសកម្មភាពលេងល្បែងស៊ីសងបាញ់អាប៉ោងនៅទីតាំងនេះ  ទើបសមត្ថកិច្ចកងរាជអាវុធហត្ថបានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។

  នៅពេលនេះម្ចាស់ផ្ទះបើកល្បែងស៊ីសង និង អ្នកលេងល្បែងស៊ីសងត្រូវបានកម្លាំងអាវុធហត្ថនាំយកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ឆ្នាំង ដើម្បីចាត់ការបន្ត តាមនីតិវិធី ។  

  មជ្ឈដ្ឋាននានានៅក្នុងស្រុកបរិបូរណ៍បានសំដែងនូវការអបអរសាទរ ចំពោះសមត្ថកិច្ចក្នុងកិច្ចប្រតិបត្តិការបង្រ្កាបល្បែងអាប៉ោងនេះ ព្រោះទីតាំងមួយនេះរកស៊ីយូហើយ ។ ប្រជាពលរដ្ឋកំពុងតែធ្វើការតាមដានចំពោះការអនុវត្តរបស់សមត្ថកិច្ច ថាតើម្ចាស់ទីតាំងដែលបើក ល្បែងស៊ីសងមួយនេះអាចរួចផុតពីការអនុវត្តច្បាប់ដែរឬទេ  ប្រសិនបើម្ចាស់ទីតាំងនេះរួចផុតពីសំណាញ់ច្បាប់ នោះនឹងធ្វើអោយម្ចាស់ទីតាំងនេះ មិនរាងចាល ហើយរកស៊ីល្បែងនេះកាន់តែធំជាងមុនទៅទៀត ។ដោយ៖ ចន្ថា


ចែករំលែក៖