ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមាន​វិបត្តិ​ស្នេហា​សិស្សសាលាភាសា​ជប៉ុន​ម្នាក់គិតខ្លីចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីវ័យ៣១ឆ្នាំម្នាក់រៀននៅសាលាភាសាជប៉ុនបានសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួនព្រោះតែមានវិបត្តិស្នេហា។

ហេតុការណ៍​នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល​ឡើង​កាលពីវេលា​ម៉ោង​២រសៀល​ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២០នៅចំណុចផ្ទះលេខ​៨​ ផ្លូវ​លេខ១៩៧៤​ ក្រុម​ទី៥​ ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។

សពស្ត្រីខាងលើមានឈ្មោះ​ សេង​ ស្រីមុំ​  អាយុ​៣១ឆ្នាំ​ ជា​សិស្ស​រៀន​ភាសា​ជប៉ុន​ ស្នាក់នៅបន្ទប់ជួល​លេខ១​ ជាន់ទី​២​កន្លែងកើតហេតុខាងលើ និងមាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ឃ្នេ​ ឃុំពោធិ៍ម្រាល ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​។ 

ស្ត្រីឈ្មោះ​ សន​ ចរិយា​ អាយុ​៣០ឆ្នាំ​ ជាមិត្ត​ភក្តិ​រៀនជាមួយគ្នា​ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នាបានឱ្យដឹងថា ស្ត្រី​រងគ្រោះ​បាន​មក​ស្នាក់នៅ​កន្លែង​កេីតហេតុ​អស់​រយៈពេល​៤ខែ​មកហេីយ​ដោយនៅជាមួយមិត្តភក្តិ​ស្រី​ៗបីទៅបួននាក់ទៀត​ ដេីម្បី​រៀន​ភាសា​ជប៉ុន​។​

ក្រោយមក​ស្ត្រី​រងគ្រោះ​ក៏មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​បុរស​ម្នាក់​ ដែលគេស្គាល់ឈ្មោះ​ថា ចន្នា​ អាយុ​២២ឆ្នាំ​ ជាសិស្ស​រៀនជាមួយគ្នា​។​ ក្រោយពី​មាន​ទំនាក់ទំនង​ស្នេហា​មក​ ស្ត្រី​រង​គ្រោះ​ក៏​ឈប់​ស្នាក់​នៅ​បន្ទប់​ជួល​ជា​មួយ​នឹង​មិត្តភក្តិ​ស្រីៗ ហេីយបាន​ទៅ​ជួល​បន្ទប់​កេីតហេតុដេីម្បី​ស្នាក់​នៅ​ជាមួយ​នឹង​បុរស​ដែល​ជា​សង្សារ​តែ​ពីរ​នាក់​ដូច​ជា​ប្តី​ប្រពន្ធ​។ ក្រោយមកទៀតស្ត្រី​រងគ្រោះ​ក៏បាន​ដឹង​រឿងរ៉ាវ​បុរស​ជា​សង្សារ​មាន​ប្រពន្ធ​និង​កូន​ហើយ។ក្រោយពីដឹងរឿងថាបុរសជាសង្សារមានប្រពន្ធមានកូននោះស្ត្រីរងគ្រោះក៏ចាប់​ផ្តេីម​ខូចចិត្ត​និងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកមកហើយប៉ុន្តែត្រូវបានមិត្តភក្តិជួយទាន់។លុះមកដល់ថ្ងៃកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលឡើងថាឃេីញ​ស្ត្រី​រង​គ្រោះ​បានយកអាវ​ចងជាប់នឹង​មេ​ដំបូល​បន្ទប់ជួលធ្វើ​អត្តឃាត​សម្លាប់​ខ្លួនបាត់​ទៅ​ហេីយ​ហេីយ​ម្ចាស់ផ្ទះ​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ពិនិត្យ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅសមត្ថកិច្ចកោសល្យវិច័យចុះមកពិនិត្យឃើញថាស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនប្រាកដមែន ហេីយ​សមត្ថកិច្ច​ក៏​បាន​ទំនាក់​ទំនង​ទៅ​ក្រុម​គ្រួសារ​និង​ប្រគល់​សពជនរងគ្រោះ​យកទៅធ្វេី​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណេីត​៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖