ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករក្លិប Bournemouth ម្នាក់ក្នុងចំណោមមនុស្ស២នាក់មានរោគសញ្ញាជំងឺកូវីដ១៩

ចែករំលែក៖

កីឡាករម្នាក់របស់ក្លិប Bournemouth មានករណីឆ្លងវីរុសកូវីដ១៩ដែលត្រូវបានគេរកឃើញដោយការធ្វើតេស្តចុងក្រោយនៃក្របខ័ណ្ឌ Premier League ដោយសរុបលទ្ធផលវិជ្ជមានដល់ទៅ៨ក្នុងចំណោមក្លិបទាំង២០

សារព័ត៌មាន The Cherries បាននិយាយថា អត្តសញ្ញាណរបស់កីឡាករដែលឆ្លងនោះមិនត្រូវបានបង្ហាញទេ។ ឥឡូវនេះពួកគេកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ

ការធ្វើតេស្តធ្វើឡើងកាលពីថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុនដោយមានកីឡាករ និងបុគ្គលិកក្លឹបចំនួន ៩៩៦ នាក់ត្រូវបានពិនិត្យ នៅក្នុងការពិនិត្យមានមនុស្ស២នាក់មកពីទីក្រុងហ៊ូលស៊ីធីបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីការធ្វើតេស្តមនុស្សចំនួន១.០១៤នាក់ ហើយត្រូវបានធ្វើឡើងនៅគ្រប់២៤ក្រុមនៃការប្រកួតក្នុងរយៈពេល៧២ម៉ោង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិប Bournemouth បាននិយាយថា “បន្ទាប់ពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះការវិលត្រឡប់របស់ក្របខ័ណ្ឌ Premier League ទៅនឹងបទបញ្ជាហ្វឹកហាត់ កន្លែងហ្វឹកហាត់របស់ក្លិបរក្សាបានប្រកបដោយសុវត្ថិភាពសម្រាប់កីឡាករ និងបុគ្គលិកបន្ទប់សម្រាកដែលនឹងត្រូវបន្តធ្វើតេស្តសម្រាប់ Covid-19 ពីរដងក្នុងមួយសប្តាហ៍” ។

លទ្ធផលនៃការធ្វើតេស្តជុំទី១ ដែលបានប្រកាសនៅថ្ងៃទី១៩ ឧសភាបានមានសញ្ញាវិជ្ជមានចំនួន ៦ នៅតាមក្លិបចំនួន ៣ ពីកីឡាករនិងបុគ្គលិកដែលត្រូវបានសាកល្បងចំនួន៧៤៨ នាក់។

ចំនួននេះរាប់បញ្ចូលការធ្វើតេស្តវិជ្ជមានទៅលើខ្សែការពាររបស់ក្លិបWatford កីឡាករ Adrian Mariappa និងជំនួយការអ្នកគ្រប់គ្រងលោក Burnan Ian Woan សម្រាប់ការធ្វើតេស្តជុំទី ២ ចំនួនតេស្តដែលអាចរកបានសម្រាប់ក្លឹបនីមួយៗត្រូវបានកើនឡើងពី៤០ទៅ៥០នាក់

ក្លិបនានាបានចាប់ផ្តើមចូលហ្វឹកហាត់ចាប់តាំងពីថ្ងៃអង្គារជាលើកដំបូងចាប់តាំងពីពេលដែលក្របខ័ណ្ឌ Premier League ត្រូវបានផ្អាកនៅថ្ងៃទី១៣ ខែមីនាដោយសារតែជំងឺរាតត្បាតវីរុសកូវីដ១៩ដែលនៅសល់៩២ប្រកួតទៀតទើបចប់រដូវកាល

ថ្លែងកាលពីថ្ងៃសុក្រលោក Richard Masters នាយកប្រតិបត្តនៃក្របខ័ណ្ឌ Premier League បាននិយាយថាលីកនេះមានទំនុកចិត្តដូចដែលយើងអាចធ្វើបានអំពីការចាប់ផ្តើមឡើងវិញនៅខែមិថុនា

ចំណែកក្របខ័ណ្ឌ Bundesliga របស់ប្រទេសអាល្លឺម៉ង់បានដំណើរការឡើងវិញ ខណៈដែលកាលពីថ្ងៃសៅរ៍នាយករដ្ឋមន្រ្តីអេស្ប៉ាញបាននិយាយថា La Liga អាចនឹងបន្តបើកទ្វារប្រកួតឡើងវិញចាប់ពីថ្ងៃទី៨ ខែមិថុនាខាងមុខនេះ ៕ដោយ៖ភារៈ


ចែករំលែក៖