ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី – ចិន បន្តកិច្ចសហ​ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជួយបង្កើតកម្លាំងជំរុញសម្រាប់ទំនាក់ទំនងទ្វេភាគី

ចែករំលែក៖

អន្តរជាតិ ៖ យោងតាមទីភ្នាក់ងារAKP បានចេញផ្សាយកាលពីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២០នេះថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងជួយបង្កើតកម្លាំងជំរុញសម្រាប់ទំនាក់ទំនងទ្វេភាគី នេះបើយោងតាម លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅសម័យប្រជុំលើកទី នៃសមាជប្រជាជនចិននីតិកាលទី១៣ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ

លោក Wang Yi បាននិយាយថា «គ្មានការសង្ស័យណាមួយទេ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះនឹងផ្តល់កម្លាំងរុញច្រានដ៏មានឥទ្ធិពលសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងចិន។ ប្រទេសចិនកំពុងធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីបង្វែរវិបត្តិនេះទៅជាឱកាសមួយ»

អ្នកនយោបាយរូបនេះបាននិយាយថា «យើងនឹងរក្សាកិច្ចសហប្រតិបត្តិការប្រកបដោយស្ថិរភាពនៅក្នុងវិស័យថាមពល និងវិស័យជាប្រពៃណីផ្សេងៗទៀត អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម អេឡិចត្រូនិច និងជីវវេជ្ជសាស្ត្រ សម្រាប់ការបង្កើតនូវកត្តាជំរុញថ្មីនៃសេដ្ឋកិច្ចរស់ឡើងវិញក្នុងអំឡុងពេលក្រោយមេរោគឆ្លងនេះ»៕ដោយ៖ស តារា


ចែករំលែក៖