ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុកនិងសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសង្ស័យអ្នកបើកបរងងុយដេក។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី ២៥ខែឧសភាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តព្រូសមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AV-8221បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីត្បួងទៅជើងលុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្តខាងលើរ៉េចង្កូតទៅបុកនិងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូខខាតផ្នែកខាងមុខយ៉ាងដំណំតែម្តងសំណាងល្អហើយអ្នកបើកបរមិនរងរបួស។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីម្ចាស់រថយន្តគាត់ងងុយដេក។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ហើយទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងនិងធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ ចន្ទ លីហ្សា