ភ្នំពេញ៖ កន្លងមកតែងមានចម្ងល់ជាច្រើនពីប្រជាពលរដ្ឋ លើកឡើងចំនួន ២ចំណុច ទី១-តើអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើស្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ? និងទី២-តើអត្តសញ្ញាណប័ណ្ណខេត្តក៏អាចទិញផ្លាកលេខកម្ពុជាបានដែរ ឬទេ ?
ចំពោះចម្ងល់ទាំងនេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់យ៉ាងលម្អិតថា៖ ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានផ្លាកលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ លោកអ្នកត្រូវយកអត្តសញ្ញាណប័ណ្ណរបស់អ្នក ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។
នេះយោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩។
ដោយឡែកអត្តសញ្ញាណប័ណ្ណខេត្តក៏អាចទិញផ្លាកលេខកម្ពុជាបានដែរ ៕ដោយ៖សិលា