ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសដោយបញ្ជាក់ថាចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ខ្យល់មូសុងនិរតីនឹងបក់ខ្លាំងមកលើកម្ពុជា ។
តាមរយៈការព្យាករអាកាសធាតុខាងលេីនេះ ក្រុុមការងារក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ថា ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ អាកាសធាតុមានដូចខាងក្រោម ៖
១-បណ្តាខេត្តនៅតាមតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦°c នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះផ្នែកខ្លះនៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។
២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°c ។ ល។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។ ដោយឡែកបណ្តាខេត្តនៅភាគឦសានជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។
៣-បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៦-២៨°C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°c នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។
យោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ពាក់ព័ន្ធនឹងស្ថានភាពធាតុអាកាសបានជម្រាបជូនដល់សាធារណជនអោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ៕ ដោយ ៖សុខខេមរា