ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីណែនាំឲ្យខណ្ឌទាំង១៤ អប់រំ ពង្រឹង ការពារ រលកទី២ នៃមេរោគ កូវីដ-១៩ ដោយបិទអាជីវកម្មណាមិនស្តាប់ ការណែនាំ

ចែករំលែក៖

ភ្នំពេញ ៖ នាពេលថ្មីៗនេះស្ថានការណ៍ នៃ ការ ចម្លងមេរោគកូវីដ-១៩នៅក្នុង ព្រះរាជា ណាចក្រកម្ពុជាបានធូរស្បើយ មួយកម្រិត ដោយ អ្នក ផ្ទុកមេរោគcovid-19 ចំនួន ១២២នាក់បានព្យាបាលជាសះស្បើយ និង នៅសល់ អ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ២ នាក់ ទៀតដែលកំពុងសម្រាកព្យាបាល ។ ទន្ទឹម នឹងការថមថយនៅក្នុង ព្រះរាជាណា ចក្រ កម្ពុជាក៏ពិតមែន តែអត្រានៃអ្នកឆ្លង មេរោគកូវីដ -១៩ នៅលើ ពិភពលោក គឺ នៅមានកម្រិតខ្ពស់រហូតដល់ប្រមាណ៥លាននាក់ ក្នុងនោះ មានករណីស្លាប់ជាង៣០ ម៉ឺន នាក់ ។
ដូច្នេះទេដើម្បីបន្តចូលរួមជាមួយ រាជ រដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុង ការ បង្ការ និង ទប់ស្កាត់ ការ រាតត្បាត នៃ មេរោគ covid-19 នៅរលកទី២នេះ រដ្ឋបាល រាជធានី ភ្នំពេញ បាន ធ្វើ ការណែនាំ ដល់ រដ្ឋបាល ខណ្ឌទាំង១៤ និងមន្ទីរអង្គភាព ចំណុះ រដ្ឋបាល រាជធានីភ្នំពេញទាំងអស់ បន្ត អប់រំសុខភាព ប្រជាពលរដ្ឋ និង ការពង្រឹងការងារ តាមដានការអនុវត្ត វិធានការ ការពារ រលកទី២ នេះដោយ ដាក់ចេញជាវិធានការជាច្រើនរហូតដល់ បិទអាជីវកម្ម ជាបណ្ដោះអាសន្ន ផងដែរបើមិន ព្រមស្តាប់តាមការណែនាំ ។
នេះបើយោង តាមសេចក្តីជូនដំណឹង ស្ដីពីការបន្ត អប់រំ សុខភាព ប្រជាពលរដ្ឋ និង ការពង្រឹងការងារ តាមដាន ការអនុវត្ត វិធានការ ការពារ រលកទី ២ នៃការចម្លងមេរោគ កូវីដ -១៩ នៅ រាជធានី ភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាននៅពេល ព្រលប់ ថ្ងៃទី២៥ ឧសភា ២០២០ នេះ ដែល ក្នុងសេចក្តីជូនដំណឹង នេះ មានន័យថា នាពេលថ្មីៗនេះស្ថានការណ៍ នៃការចម្លង មេរោគកូវីដ -១៩ នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា បាន ធូរស្បើយ មួយកម្រិត ដោយ អ្នក ផ្ទុកមេរោគ covid-19 ចំនួន១២២ នាក់ ត្រូវបានព្យាបាល ជាសះស្បើយ និង នៅសល់ អ្នក ផ្ទុកមេរោគ កូវីដ -១៩ ចំនួន២ នាក់ទៀត ដែល កំពុងសម្រាក ព្យាបាល ។ ប៉ុន្តែ ទន្ទឹម នឹង ការ ថមថយ នៃ ការរីក រាលដាល នៃ មេរោគ covid-19 នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ក៏អត្រា នៃ អ្នកឆ្លង មេរោគកូវីដ -១៩ នៅលើ ពិភពលោក គឺ នៅមានកម្រិត ខ្ពស់ ប្រមាណ ៥លាន នាក់ក្នុងនោះ មាន ករណី ស្លាប់ ជាង ៣០ម៉ឺននាក់ ។ ក្នុងន័យនេះ ដើម្បីបន្តចូលរួម ជាមួយ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការ បង្ការ និង ទប់ស្កាត់ ការរាតត្បាត នៃ មេរោគ covid-19 សំដៅ ធានាបាន នូវ សុខមាលភាព សាធារណៈ ក៏ដូចជា បញ្ចៀស ហានិភ័យ នៃ រលកទី២ នៃការចម្លង មេរោគកូវីដ -១៩ នៅលើ ផ្ទៃ ប្រទេស ជាពិសេស នៅតាម សហគមន៍ ឲ្យ ស្របតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្ដេច អគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នោះ រដ្ឋបាល រាជធានី ភ្នំពេញ សូម ធ្វើ ការណែនាំ ដល់ រដ្ឋបាល ខណ្ឌ ទាំង ១៤ និង មន្ទីរ អង្គភាពចំណុះ រដ្ឋបាល រាជធានី ភ្នំពេញ ទាំងអស់ ដូចជា ទី១-ត្រូវ បន្ត ចាត់តាំង កម្លាំង ដើម្បី ផ្សព្វផ្សាយ អប់រំ និង ណែនាំ ប្រជាពលរដ្ឋ ដែល រស់នៅ និង ស្នាក់ នៅក្នុង មូលដ្ឋាន ខណ្ឌ សង្កាត់ ជាពិសេស កម្មករ កម្មការិនី នៅតាម បណ្ដា រោងចក្រ នានា ក្នុង ព្រះ ក្នុង រាជធានី ភ្នំពេញ អោយ អនុវត្ត នូវ វិធាន ការបង្ការ និង ទប់ស្កាត់ ការរីក រាលដាល មេរោគ កូ វីដ -១៩ និង កែប្រែ បទ នៃ ការរស់នៅ ប្រចាំថ្ងៃ ឲ្យ អោយស្រប តាមបរិបទ នៃការ ប្រយុទ្ធ នឹង មេរោគ កូ វីដ -១៩ ដោយ ត្រូវ លាងដៃ ជាប្រចាំ ពាក់ម៉ាក ឬប្រើប្រាស់ ក្រមា នឹងត្រូវ ខ្ទប់មាត់ នៅពេល ក្អក ឬកណ្ដាស់ ព្រមទាំង ត្រូវ បន្ត អនុវត្ត គម្លាត សុវត្ថិភាព សង្គម និង រក្សាគម្លាត សុវត្ថិភាព បុគ្គលជាចាំបាច់ ។ ទី២-ត្រូវ បន្ត ហាមឃាត់ ការជួបជុំ ការប្រមូលផ្ដុំ ដូចជា កម្មវិធី ជប់លៀង ឬ ការជួបជុំ បែប សាសនា ទាំងអស់។ នៅក្នុង មូលដ្ឋាន រហូតដល់ ខែកញ្ញា ឆ្នាំ២០២០ ។ ទី៣-ត្រូវ ចុះ ត្រួតពិនិត្យ និង តាមដាន នៅតាម ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរ ឲ្យ អនុវត្ត វិធានការ បង្ការ និង ទប់ស្កាត់ ការរីក រាលដាល មេរោគកូវីដ៕ដោយ៖សំរិត


ចែករំលែក៖