ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​កម្មវិធី​អាសន្ន​របស់ WHO ព្រមាន​ថា បណ្ដា​ប្រទេស​ដែល​ករណី​ឆ្លង COVID-19 កំពុង​ថមថយ ព្រោះវាអាច​នឹងផ្ទុះ​រាលដាល​ដល់​ចំណុចកំពូល​​ភ្លាម

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះ លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់ WHO បានព្រមានថា បណ្ដាប្រទេសដែលករណីឆ្លង COVID-19 កំពុងថមថយ អាចនៅប្រឈមនៃការផ្ទុះរាលដាលដល់ចំណុចកំពូលលើកទីភ្លាមៗ ប្រសិនបើពួកគេផ្អាកចំណាត់ការទប់ស្កាត់ការរាលដាលជំងឺនេះឆាប់ពេក

លោក Mike Ryan លើកឡើងថា ពិភពលោក កំពុងស្ថិតនៅចំណុចកណ្ដាលនៃរលកទីមួយការផ្ទុះរាលដាល COVID-19​ ត្រង់នេះលោកកត់សម្គាល់ថា ខណៈករណីឆ្លងបន្តថយចុះក្នុងបណ្ដាប្រទេសជាច្រើនករណីឆ្លង COVID-19 នៅតែបន្តកើនឡើងក្នុងតំបន់អាមេរិកខាងត្បូងនិងកណ្ដាល ក៏ដូចជា អាស៊ីខាងត្បូងនិងអាហ្វ្រិកផងដែរការថ្លែងបែបនេះ គឺអំឡុងសន្និសីទព័ត៌មានតាមប្រព័ន្ធវីដេអូពីចម្ងាយ

លោកវេជ្ជបណ្ឌិត Ryan គូសបញ្ជាក់ទៀតថា ជារឿយៗ ជំងឺរាតត្បាត តែងកើតឡើងក្នុងទម្រង់ជារលក ដែលមានន័យថា ការផ្ទុះរាលដាលអាចត្រលប់មកវិញនាពេលក្រោយទៀតក្នុងឆ្នាំនេះ ក្នុងទីកន្លែងដែលរលកឆ្លងទីថមថយកម្លាំង តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters លោកសង្កត់ធ្ងន់ថា ឱកាសនៃអត្រាឆ្លង COVID-19 អាចស្ទុះឡើងយ៉ាងលឿនរហ័សម្ដងទៀត ប្រសិនបើចំណាត់ការទប់ស្កាត់រលឆ្លងទីនេះ ត្រូវដកហូតឆាប់ពេក

ទន្ទឹមនេះ លោក ប្រធានកម្មវិធីអាសន្នរបស់ WHO ស្នើបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបនិងអាមេរិកខាងជើងបន្តអនុវត្តវិធានការគម្លាតសុវត្ថិភាពនិងសុខភាពសាធារណៈ វិធានការតាមដាន ធ្វើតេស្ត និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីធានាថា ពិភពលោកបន្តទទួលបានការថមថយនៃករណីឆ្លងCOVID-19 និងពុំមានការផ្ទុះឡើងដល់ចំណុចកំពូលជាលើកទី

ខណៈរកឃើញករណីឆ្លងថយចុះ បណ្ដាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប និងរដ្ឋនៅសហរដ្ឋអាមេរិក បានសម្រេចដកហូតញ្ជាបិទប្រទេសជាបណ្ដើរៗ ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ចំណាត់ការទាំងនេះ អាចទប់ស្កាត់ការរាលដាល COVID-19 តែប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេស៕ដោយ៖សតារា


ចែករំលែក៖