ព័ត៌មានទាន់ហេតុការណ៍៖

ហូបត្រីក្រពត៥នាក់​ ស្លាប់ពីរនាក់ គួរអោយអាណិត​ណាស់​ ៣នាក់សង្រ្គោះបន្ទាន់​ ​នៅស្រុកឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​

ចែករំលែក៖

ខេត្តកំពង់​ស្ពឺ​ ៖ ករណី​បុរស​ពីរនាក់ស្លាប់​ កាល​ពី​ថ្ងៃចន្ទ ទី២៥ ខែឧសភា ២០២០​ នៅម៉ោង៦​ ល្ងាច នៅក្នុងភូមិមួយ​ នៃឃុំត្រពាំងជោ​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ ។
​១)-ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២​ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ។
២)-ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥​ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍ​ន៍​ ស្រុ​កទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​មក​ស្នាក់​នៅធ្វេីការ​ ភូមិស្រែកិន ឃុំ ត្រពាំងជោ​រ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្នុងហេតុការណ៍ខាងលេី​ មានមនុស្ស​៥នាក់​បានហូបត្រីក្រពតជាមួយគ្នា​ ប៉ុន្ដែ​អកុសល​ ២​នាក់បានពុលជួយសង្រ្គោះមិនបានស្លាប់​តែ​ម្ដង​ ចំណែក​ ៣នាក់ត្រូវបានជួយសង្រ្គោះ​ទាន់ពេល​វេលា​ ជនរងគ្រោះ​បានរៀបរាប់​ឲ្យដឹងថា​ ដំបូងឡេីយពួកគាត់បាននាំគ្នាយកត្រីដែល​អូសបានយកមកធ្វេីម្ហូបដូចសព្វមួយ​ដង​ មិន​ដឹងថាត្រីក្រពតមានឥទ្ធិពលមហិទ្ធិឫទ្ធិ​ខ្លាំងក្លាអស្ចារ្យអាចប្រល័យជីវិតមនុស្ស​បាន​នោះទេ​ គ្រាន់​តែ​អាចម៍​ត្រីក្រពត​ ដែល​ធ្វើ​បោះចោលទៅលេីដី​ ត្រូវសត្វមាន់​ ឆ្កែ​ សុី​ ក៏ត្រូវពុល​ស្លាប់ដែរ​ (មាន់​ ៧ក្បាល​,ឆ្កែ​ ១ក្បាល)​ ។

ជនរងគ្រោះ​ដែលបានសង្រ្គោះទាន់ពេលវេលា​ ១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់​ ២.ឈ្មោះ វណ្ណ ស្រី​ពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់​ ៣.​ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស​ អាយុ១៧​ឆ្នាំ​ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។

ជាការសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ ទូទាំង​ប្រទេស​ សូមមេត្ដាប្រុងប្រយ័ត្នបំផុត​ចំពោះអាហារ​ប្រចាំថៃ្ង​ ពិសេស​ករណី​ត្រីក្រពត​ នេះគឺមានមនុស្សពុលស្លាប់មិនតិចនាក់​ទេកន្លង​មក​ អ្នកខ្លះបានរស់រានមានជីវិតដោ​យសារតែការជួយសង្រ្គោះបានទាន់ពេល​ ៕សហការី

 


ចែករំលែក៖