ភ្នំពេព៖ ពិតជាមានមោទនភាពជាតិបំផុត ខណៈទទួលបានដំណឹងល្អ! ចេកកម្ពុជាបានបង្ហាញវត្តមាននៅទីផ្សារប្រទេសជប៉ុន
តាមការជូនដំណឹងខាងផ្សារទំនើបដែលទទួលលក់ចេកកម្ពុជា និងតាមការទិញហូបដោយផ្ទាល់ ចេកកម្ពុជា មានគុណភាព ផ្អែមត្រជាក់ ល្មួតជាទីគាប់ចិត្ត មិនចាញ់ចេកពីប្រទេសដទៃឡើយ។ នេះបើតាមការបញ្ជាក់អោយដឹងពី ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។
សូមជនរួមជាតិលើកទឹកចិត្ត ប្រជាជនជប៉ុន បងប្អូនខ្មែរ និង អតិថិជនទូទៅ បន្តគាំទ្រចេក និងផលិតផលផ្លែឈើ ប្រកបដោយគុណភាពពីកម្ពុជា។
បច្ចុប្បន្នយើងឃើញអ្នកវិនិយោគទុនកម្ពុជា និងបរទេស ពិសេសជប៉ុន និងចិន បានដាំចេកជាច្រើនហិកតា នៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស៕ដោយ៖សិលា