ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតកញ្ញាឯក Miss Grand Cambodia 2020ត្រូវបានលើកពេលព្រោះបញ្ហាជំងឺ Covid-19

ចែករំលែក៖

    ភ្នំពេញ៖ ការប្រកួត កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០(Miss Grand Cambodia 2020 Competition) នឹងពន្យាពេលដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ព្រោះតែការរីករាលដាលនៃ ជំងឺ Covid-19

តាមការបញ្ជាក់របស់គេហទំព័រផ្លូវការរបស់អ្នករៀបចំការប្រកួតកញ្ញាឯក Miss Grand Cambodia 2020 បានបញ្ជាក់ថា ដោយសារតែពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងកំពុងរងការវាយប្រហារពីជំងឺ Covid-19 ដូច្នេះដើម្បីជាសុវត្ដិភាព និងបង្ការការរីករាលដាលគណៈកម្មការរៀបចំការប្រកួតបានសម្រចលើកកាលបរិច្ឆេទនៃការដាក់ពាក្យនិងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដោយការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០(Miss Grand Cambodia 2020 Competition) នឹងពន្យាពេលដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ រីឯការប្រកួតរចនាម៉ូតសម្លៀកបំពាក់ក្នុងកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ក៏នឹងត្រូវពន្យាពេលដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ ប្រភពដដែលើកឡើងដែរថាសម្រាប់វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវប្រារព្ធ

ឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរបញ្ជាក់ដែរថា ផលិតកម្មមហាហង្សបានទទួលសិទ្ធិក្នុងការរៀបចំការប្រកួតប្រឡងសម្រស់ដ៏ធំមួយនេះដោយមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ប៉ុស្ថិ៍លេខ៥។ ការបើកឲ្យដាក់ពាក្យចូលរួមត្រូវបានធ្វើឡើងកាលពីដើមខែមីនា ឆ្នាំ២០២០ និងធ្វើការពិនិត្យពាក្យជុំដំបូងចាប់ពីថ្ងៃទី២៣ ខែមិថុនាខាងមុខ។ ការប្រកួតជម្រុះប្រចាំខេត្តមួយចំនួនក៏នឹងត្រូវធ្វើផងដែរមុនពេលដែរមុនពេលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រូវបានមកដល់នៅចុងឆ្នាំ២០២០ខាងមុខ៕ ដោយ ៖ វឌ្ឍនា


ចែករំលែក៖