ខេត្តកំពង់ចាម ៖ ទីតាំងបេីកល្បែងស៊ីសងខុសច្បាប់ ប្រភេទអាប៉ោង ស្ថិតនៅចំណុចភូមិ អំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនជនញៀននឹងល្បែងបាន១០នាក់ ចាប់យកវត្ថុតាងមួយចំនួនធំ ដេីម្បីចាត់ការតាមច្បាប់ ។
ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលេីសមត្ថកិច្ចបានឱ្យដឹងថា មានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឲ្យដឹងថា ធ្វេីឡេីងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទីរសៀល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាដល់ កម្លាំងសមត្ថកិច្ច ។ លោកបន្តថា ការងារនេះសហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន ។
លោកបញ្ជាក់ថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបនិងចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់មាន៖
១- ឈ្មោះ លឹង ម៉ុន ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ ។
២- ឈ្មោះ ងួន សែ ភេទប្រុស អាយុ៧០ឆ្នាំ ជាតិខ្មែរ។ ទាំងពីរនាក់រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ស សែ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមាន់ដប់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៤-ឈ្មោះ ឃុន ឃន ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
៥-ឈ្មោះ ណាន ឃ្លីន ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៦-ឈ្មោះ ឈន ណាង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃត្បេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៧-ឈ្មោះ ផល្លា ម៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៨-ឈ្មោះ អាន សារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ ។
៩-ឈ្មោះ ឃឿន សារ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ ។ ទាំងពីរនាក់រស់នៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១០-ឈ្មោះ ជាង សំអុន ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ចានអាប៉ោងចំនួន០២ ហាន់តោអាប៉ោង ចំនួន០២ ផ្តិលគ្របចានអាប៉ោង ចំនួន០២ ចានដែកអ៉ីណុកសំរាប់ទ្រចានអាប៉ោង ចំនួន០១ មេអាប៉ោងចំនួន០២ ម៉ូតូចំនួន១៣គ្រឿង ទូរស័ព្ទចំនួន០៩គ្រឿង ប្រាក់រៀលចំនួន៨,២១០,០០០រៀល (ប្រាំបីលានពីរសែនមួយម៉ឺនរៀល) ប្រាក់ដុល្លាចំនួន២០៥០ដុល្លារ(ពីរពាន់ហាសិបដុល្លារ) ។
ក្រោយឃាត់ខ្លួនិងដកហូតវត្ថុតាងទុកធ្វេី កំណត់ហេតុរួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម៕ ដោយ ៖ វណ្ណៈ