ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លោតពី អាគារស្ពាន ផ្សារអូឡាំព្យាចុះក្រោម បណ្ដាលអោយស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានលោតពីស្ពានឆ្លងអគារផ្សារ ទំនើបអូឡាំព្យា ជាន់ទី៥ បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលដ្ឋនៅជិតៗទីនោះ។
ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញនៅឡើយនោះទេ។
ដោយឡែក លោក ក្រេត សិខិរិន អធិការរងខណ្ឌ៧មករា បានបញ្ជាក់ថា៖ ករណីខាងលើនេះយោងតាមការបញ្ជាក់ពីសន្តិសុខ ដែលយាមនៅកន្លែងកើតហេតុខាងលើ គឺគាត់ឃើញ បុរសរងគ្រោះ ដើរក្នុងទឹកមុខស្រងូតស្រង៉ាត់ និងដើរចុះឡើង នៅលើស្ពាន អាគារផ្សារ អូឡាំព្យា ។ សន្តិសុខបន្តថា មួយស្ទុះក្រោយមក ទើបបុរសរងគ្រោះ បានលោតពីលើស្ពានជាន់ទី៥ចុះមកខាងក្រោមតែមង្ត ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយអង្គភាព «នគរដ្រេហ្គន»ដឹងតាមទូរស័ព្ទនៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា៖ បើសិក្សាតាមកាម៉ារ៉ាសុវត្ថិភាព មុនលោតពីលើស្ពានជាន់ទី៥ នៃផ្សារទំនើប អូឡាំព្យា បុរសនោះបានដើរចុះឡើង ដល់ស្ងាត់មនុស្សក៏ព្យាយាមឡើងលោតចុះមកតែម្តង។ លោកបន្តថា៖ មន្ត្រីនគរបាលជំនាញបច្ចេកទេសកោសល្យវិច្ច័យ បានពិនិត្យសាកសព និងបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារការធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើស្ពាននោះពិតមែន ។ ក្រោយមកក៏បានដឹកសាកសពយកមកតម្កល់នៅវត្តទឹកថ្លា ប៉ុន្តែចំពោះអត្តសញ្ញាណមិនទាន់ស្គាល់នៅឡើយ ខណៈគ្មានបន្សល់ទុកនូវលិខិតអ្វីគួរអោយសំគាល់នៅជាប់តាមខ្លួនទេ។

លោកឧត្តមសេនីយ៍ឯក ស ថេត បញ្ជាក់ថា៖ ករណីសន្តិសុខយកអ្វីមកបិទបាំងជុំវិញសាកសព ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច ឃើញថា បង្ហាញពីភាពរន្ធត់ ក៏គ្របកុំអោយមើលឃើញពីភាពដិតដាមដោយឈាមតែប៉ុណ្ណោះ។ លោកបន្តថា៖ អាចមានកំហុសខ្លះដែរត្រង់មិនបានយកកំណាត់មកគ្របលើសាកសពអោយសមរម្យនោះ៕ដោយ៖ ស រស្មី

IMG_3202


ចែករំលែក៖