ព័ត៌មានទាន់ហេតុការណ៍៖

សភាអុីរ៉ង់បោះឆ្នោតជ្រើសរើសប្រធានថ្មី

ចែករំលែក៖

នៅថ្ងៃទី​២៨ ខែឧសភាឆ្នាំ២០២០ សភាអុីរ៉ង់​បានសម្រេចបោះឆ្នោត ជ្រើសរើសប្រធាន​ថ្មី ហើយអតីតអភិបាលក្រុងតេអុីរ៉ង់ លោក​Tehran Mohammad-Bagher Ghalibaf បានជាប់ឆ្នោតជាប្រធានរដ្ឋសភាថ្មី។
សារព័ត៌មាន​ TTXVN បានដកស្រង់ប្រភពព័ត៌មានពីទូរទស្សន៍ជាតិ អុីរ៉ង់បានផ្សាយថា អតីតអភិបាលក្រុង វ័យ ៥៨ឆ្នាំទទួលបានសំឡេងគាំទ្រ​រហូតដល់ទៅ​២៣០ និងប្រឆាំង​២៦៧ ជួយឲ្យលោកក្លាយជា ប្រធានរដ្ឋសភាថ្មី​ ជំនួសលោកAli Larijani ដែលកាន់តំណែងប្រធានរដ្ឋសភាតាំងពីឆ្នាំ​២០០៨​មកទល់ពេលនេះ។
លោកGhalibaf ធ្លាប់បានចូលរួម​ប្រគួតប្រជែងតំណែងប្រធានាធិបតីអុីរ៉ង់ ៣លើកមកហើយ​។ លោកធ្លាប់កាន់តំណែងអភិបាលក្រុង ចាប់ពីឆ្នាំ២០០៥-២០១៧។ លោកក៏ធ្លាប់បានកាន់តំណែងជា​ស្នងការប៉ូលិស និងជាសមាជិកកម្លាំងទាហានបដិវត្តអ៊ិស្លាមអុីរ៉ង់ផងដែរ​។​ លោកត្រូវបានបោះឆ្នោតក្នុងសភា​កាលពីខែកុម្ភៈកន្លងមក។
តំណែងប្រធានរដ្ឋសភា អុីរ៉ង់​ត្រូវបានគេចាត់ទុកថាជាតំណែងដែលមានឥទ្ធិពលបំផុត​នៅក្នុងប្រទេសអុីរ៉ង់ ។ ប្រធានរដ្ឋសភា នៅមានកៅអីមួយទៀតនៅក្នុងគណៈកម្មការសេដ្ឋកិច្ច​ជាន់ខ្ពស់ រួមជាមួយប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌។
សភាអុីរ៉ង់​បានផ្អាកធ្វើការរយៈ៦សប្តាហ៍ចាប់តាំងពីថ្ងៃទី ៧ ខែមេសា ដោយសារតែ​ ការទប់ស្កាត់ឆ្លងកូវីដ​១៩​។

អុីរ៉ង់ ជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ​ដោយកូវីដ១៩ ក្នុងតំបន់មជ្ឈិមបូព៌ា ដោយមានអ្នកឆ្លង​ជាង​១៤១ពាន់នាក់ និងស្លាប់ជាង​៧៥០០នាក់​៕ដោយ៖ធី រីណា


ចែករំលែក៖