ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុត នៅហុងកុង គាំទ្រចិនបង្កើតច្បាប់សន្តិសុខថ្មី

ចែករំលែក៖

មហាសេដ្ឋីលំដាប់ទីមួយនៅហុងកុង លោក Li Ka-shing ជាអ្នកបង្កើតក្រុមហ៊ុន CK Asset Holdings និង CK Hutchison Holdingscho បានលើកឡើងថា ការអនុម័តច្បាប់សន្តិសុខគឺជា សិទ្ធស្របច្បាប់​របស់បណ្តាប្រទេសដែលមានអធិបតេយ្យភាព។
លោក​Li Ka-shing បន្តទៀតថា​«យើងមិនចាំបាច់បារម្ភ​និង​វិភាគច្រើនពីបញ្ហានេះឡើយ។ ច្បាប់សន្តិសុខថ្មី និង ជួយកាត់បន្ថយការបារម្ភរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង​ចំពោះកោះហុងកុង »។
មហាសេដ្ឋីLi Ka-shing ត្រូវបានគេផ្តល់រហស្សនាមថាជាវីរៈជនរបស់កោះហុងកុង ។ លោកបានលើកឡើងទៀតថា​បញ្ហាចំពោះមុខ គឺ​រដ្ឋាភិបាលកោះហុងកុងត្រូវតែបង្កើតទំនុកចិត្ត ទៅលើពលរដ្ឋ រក្សាការផ្តល់ទំនុកចិត្តពីសហគមន៍អន្តរជាតិ​ចំពោះច្បាប់​ប្រទេសមួយ​របបគ្រប់គ្រងពីរ។
តាមសារព័ត៌មាន​ SCMP ​បានផ្សាយថា​ ក្រៅពីលោក​ Li ​នៅមានមហាសេដ្ឋី​ហុងកុង​៥រូបផ្សេងទៀតបានគាំទ្រ ដល់សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ។ មហាសេដ្ឋី ផ្សេងទៀតបានលើកឡើងថា វិស័យសេដ្ឋកិច្ចហុងកុង និងពិបាករក្សាល្អប្រសិនបើមិនមានច្បាប់សន្តិសុខថ្មី។ ច្បាប់ថ្មីនិងជួយរក្សាសន្តិសុខស្ថេរភាព សង្គម​ គេចផុតពីការគំរាមកំហែងនានា។
ការលើកឡើងរបស់មហាសេដ្ឋី ហុងកុង ក្នុងពេលដែលចិនបាន បានអនុម័តច្បាប់សន្តិសុខ ជាផ្លូវការ​ នៅថ្ងៃទី​២៨ខេឧសភានេះ៕

ដោយ៖ធី រីណា


ចែករំលែក៖