ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលមេឃកំពុងភ្លៀងលាយនឹងឡំផ្គររន្ទះផងនោះ។
ហេតុការណ៍រន្ទះបាញ់ក្មេងប្រុសម្នាក់ស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១៧:២០នាទីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចការដ្ឋានទី០៩(ក្រុមហ៊ុនហង់អាញ់ម៉ាងយ៉ាង)ក្នុងភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ឈឿន រស្មី ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ។
ក្រោយកើតហេតុភ្លាមៗសមត្ថិច្ចបានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការពិនិត្យសាកសពហើយកម្លាំងជំនាញនិងគ្រូពេទ្យបានឃើញមានស្នាមជាំខ្មៅនៅដើមទ្រូងខាងឆ្វេងថាពិតជាត្រូវបានរន្ទះបាញ់ប្រាកដមែន។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចក៏បានប្រគល់សាកសពឱ្យទៅក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ។
ដោយ៖ ជីវ័ន្ត