ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា អញ្ជើញក្នុងកិច្ចប្រជុំការងារសាកលវិទ្យាល័យ មានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ មានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា របស់សាកលវិទ្យាល័យ មានជ័យ ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានបន្តចុះពិនិត្យមើល អន្តេវាសិកដ្ឋាននិស្សិតប្រុស ស្រី សាស្ត្រាចារ្យ និងបណ្ណាល័យ នៃសាកលវិទ្យាល័យ មានជ័យ ដើម្បីរៀបចំជួសជុល កែលម្អ ឲ្យកាន់តែល្អប្រសើរថែមទៀត ៕ដោយ៖សិលា


ចែករំលែក៖