ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបល្បែងអាប៉ោងឃាត់ខ្លួនបុរសម្នាក់ រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសន្រ្ទែ បានឆ្មក់បង្រ្កាបអ្នកញៀនល្បែងសុីសងអាប៉ោង ដោយឃាត់ខ្លួនបានម្នាក់រួមទាំងវត្ថុតាងផងដែរ ដើម្បីនាំទៅបន្តនីតិវិធីនៅអធិការដ្ឋាន ។

 ករណីបង្រ្កាបល្បែងអាប៉ោងខាងលើនេះធ្វើឡើងនៅវេលាម៉ោង២ និង៥៥នាទី រសៀលថ្ងៃ សុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្រែអង្រ្គងក្នុងបរិវេណផ្ទះរបស់ឈ្មោះ តាក់ កុត ភេទប្រុស ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

  មន្ត្រីនគរបាលស្រុកភ្នំក្រវាញប្រាប់ថា លទ្ធផលនៃការបង្រ្កាបគឺប្រមូលបានវត្ថុតាងរួមមាន ចានគម្របបាញ់អាប៉ោង, មេអាប៉ោងចំនួន២, សម្ភារលេងអាប៉ោងមួយកំប្លេ ម៉ូតូ១គ្រឿង និងឃាត់ខ្លួនជនញៀនល្បែងម្នាក់ឈ្មោះ យឹម បែន ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

 មន្ត្រីនគរបាលស្រុកដដែលបន្តទៀតថា ចំពោះវត្ថុតាងទាំងអស់ រួមទាំងជនសង្ស័យ(យឹម បែន)ផង កម្លាំងសមត្ថកិច្ចបាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖