ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញប្រកាសបើកវិស័យទេសចរណ៍ឡើងវិញនៅខែកក្កដា

ចែករំលែក៖

ប្រទេសក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ​១៩ច្រើនជាងគេ ដូចជាបារាំង អុីតាលី អេស្ប៉ាញ ជាដើម បានបន្ធូរបន្ថយការរឹតត្បិត ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ​។ បារាំងក៏បានប្រកាសបើកវិស័យទេសចរណ៍ នៅដើមខែមិថុនានេះ​ ហើយពេលនេះ​អេស្ប៉ាញក៏បានប្រកាសបើកដូចគ្នាដែរ ពិសេសគឺវិស័យទេសចរណ៍ ក្នុងរដូវក្តៅ។
វិស័យឧស្សាហកម្មគ្មានផ្សែង​ដើរតួនាទីយ៉ាងសំខាន់ ក្នុងតំបន់ពិសេសគឺប្រទេសអេស្ប៉ាញតែម្តង។ ជារៀងរាល់ឆ្នាំ​អេស្ប៉ាញបានស្វាគមន៍ផ្ញៀវទេសចរបរទេស រហូតដល់​៨០លាននាក់ ជាប្រទេសដែលមានភ្ញៀវទេសចរច្រើនជាងគេបំផុតលើពិភពលោក​។
ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងការបរទេស អេស្ប៉ាញលោកស្រី Arancha Gonzalez Laya បានប្រកាសថា​វិស័យនេះរងការខាតបង់យ៉ាងខ្លាំង ដោយសារតែ​កូវីដ​-១៩ ។ ក្នុងឆ្នាំ​២០២០នេះ អេស្ប៉ាញ មិនអាចទទួលអ្នកទេសចរដូចរាល់ឆ្នាំឡើយដោយបញ្ហាសុខភាព យើងមិនត្រូវនាំជំងឺចូលពីបរទេសនោះឡើយ។
ប្រទេសនៅក្នុងតំបន់អឺរ៉ុប នាពេលនេះ មានករណីឆ្លងនិងស្លាប់ធ្លាក់ចុះខ្លាំង ជារឿងដ៏ប្រសើបំផុតដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ច ឡើងវិញ។ ប៉ុន្តែបើទោះបីប្រទេសជាច្រើនបានបន្ធូរបន្ថយក្តី ប៉ុន្តែក៏ត្រូវគោរពទៅតាមច្បាប់គម្លាតសង្គមឲ្យបានល្អផងដែរដើម្បីបញ្ចៀសការឆ្លងលើកទីពី​រ៕ធី រីណា


ចែករំលែក៖