ខេត្តកំពង់ចាម ៖ ជីវិតកសិករពិតជាងាយ ប្រឈមគ្រោះធម្មជាតិគ្រប់ពេល ញឹកញាប់ត្រូវហាលភ្លៀង ហាលខ្យល់
ព្រោះតែជាតម្រូវការចាំបាច់ក្នុងរបរចិញ្ចឹមជីវិតផ្គត់ផ្គង់គ្រួសារ ។
មេីលចុះគួរអោយអាសូរណាស់ បុរសរងគ្រោះជាកសិករលីចបចុះទៅស្រែកាយភ្លឺនៅខាងក្រោយផ្ទះនៃភូមិខណ: មេឃខ្មៅខ្យល់ធ្លាក់រកកលភ្លៀង ស្រាប់តែមានសំឡេងផូងចំជនរងគ្រោះនោះគឺគ្រាប់រន្ទះបាញ់ត្រូវស្លាប់មួយប៉ព្រិចភ្នែក ។
ហេតុការណ៍រន្ទះបាញ់កេីតឡេីងកាលពីវេលាម៉ោង៣និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ សពជនរងគ្រោះឈ្មោះផន សៅនី អាយុ២៨ឆ្នាំ រស់នៅ
ភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ទិដ្ឋភាពបែបនេះបានត្រឹមធ្វេីអោយក្រុមគ្រួសារយំសោកស្តាយបាត់បង់សមាជិក គ្រួសារ ដែលឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់ ៕
ដោយ ៖ វណ្ណៈ