ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងជាង៦លាននាក់ហើយ

ចែករំលែក៖

យោងតាមគេហទំព័រworldometers.info បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក កើនឡើងដល់ជាង៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់ កើនឡើងដល់៣៦៦.៤១៨នាក់ និងជាសះស្បើយជាង២.៦៥៦ .១៤៤ នាក់។ អាមេរិក ជាប្រទេសដែលមានអ្នកឆ្លងកើនឡើងខ្ពស់ជាងគេគឺមានដល់ទៅ ១.៧៩៣ .៥៣០នាក់ ក្នុងនោះមានអ្នកស្លាប់ ១០៤.៥៤២នាក់ ។
តាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការឆ្លងកូវីដ-១៩ នៅលើពិភពលោក ប្រចាំថ្ងៃ មានរហូតដល់ទៅជាង ៨៤ .៣១៤នាក់ នៅទូទាំងពិភពលោក។ ទាំងនោះជាទិន្នន័យផ្លូវការពីបណ្ដាប្រទេសនានានៅលើពិភពលោកបានប្រកាស។

ចំណែកប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងច្រើនលំដាប់ទីពីរ គឺមានអ្នកឆ្លង ៤៦៨.៣៣៨នាក់ ក្នុងនោះស្លាប់ ២៧.៩៤៤នាក់ និងជាសះស្បើយ ១៩៣.១៨១នាក់។

រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ លំដាប់ទី៣ ដោយមានអ្នកឆ្លងចំនួន៣៨៧.៦២៣នាក់ ក្នុងនោះស្លាប់ ៤.៣៧៤នាក់ និងជាសះស្បើយ ១៥៩.២៥៧នាក់។ ថ្វីដ្បិតតែនៅពេលនេះ តំបន់មួយចំនួននៃប្រទេសរុស្ស៊ី មានការបន្ធូរបន្ថយច្បាប់រឹតត្បិតប្រឆាំងនឹងកូវីដ-១៩ហើយក្ដី តែទីក្រុងមូស្គូ នៅតែមិនទាន់លុបចោលច្បាប់នេះដដែល។ រដ្ឋធានីជាបេះដូងរបស់រុស្ស៊ី អាចនឹងលុបច្បាប់បិទប្រទេសចោល លុះត្រាណាមានថ្នាំពិតប្រាកដ សម្រាប់ព្យាបាលជំងឺកូវីដ-១៩នេះ៕ដោយ៖ធី រីណា


ចែករំលែក៖