ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឫស្សីឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃសុក្រ​ ៨កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១៥និង៥០នាទី អនុវត្តតាមមតិណែ​នាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង និងតាមមតិណែនាំជំនាញរបស់លោកឧត្តម​សេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារ​ប្រឆាំងគ្រឿងញឿន លោកវរសេនីយ៍ទោ​ ស​ គឹមឡុង​ ​ អធិការនគរបាលស្រុកមោងឫស្សី​ ​បានដឹកនាំកម្លាំងផ្នែកជំនាញចុះប្រតិបត្តិការបង្រ្កាប​មុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន​១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចក្រុម​ទី១ ភូមិពេជ្រចង្វា​ ឃុំឫស្សីក្រាំង​ ស្រកមោងឫស្សី​ ខេត្តបាត់ដំបង​ ក្នុងនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់គឺឈ្មោះ​ ខុប អុីម  ភេទប្រុស អាយុ​៣៤ឆ្នាំ រស់​នៅភូមិពេជ្រចង្វា ឃុំឫស្សីក្រាំ​ង ស្រុកមោងឫស្សី ខេត្តបា​ត់ដំ​បង។

វត្ថុតាងចាប់យកបាន៖

១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន២កូនថង់មានទម្ងន់១៣,០៧ក្រាមទាំងសំ​បក(សង្ស័យជាសារធាតុញៀនប្រភេទមេតំ​ហ្វេតាមីន​ ម៉ាទឹកកកICE),ទូរស័ព្ទ០២គ្រឿង,ម៉ូតូ០១គ្រឿង,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។ 

ជាមួយនេះដែរសមត្ថកិច្ចនគរបាលបានថ្លែង​អំ​ណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការ​ចូលរួមសហការពីមហាជនទូទៅក្នុងការផ្តល់ព័ត៌មាន​និងហ៊ានរាយការណ៍ពីករណីគ្រឿង​ញៀននៅមូលដ្ឋានមកដល់សមត្ថកិច្ចនគរ​បា​ល​តាមរយៈបណ្តាញសង្គមរហូតឈានទៅធ្វេីការបង្រ្កាប​ករណីនេះបានជាបន្តបន្ទាប់។ 

ក្រោយពេលសាកសួរស្រាវជ្រាវ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកបានបញ្ជូន​មកកាន់ការិយាល័យជំនាញដេីម្បីចាត់ការតាម​​ច្បាប់៕ស សម


ចែករំលែក៖