ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តូចចិត្តនឹងវាសនាក្រីក្រហើយពិការជើងទៀតដាច់ចិត្តចង.កសម្លាប់ខ្លួនក្នុងរោងបាយទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖  បុរសម្នាក់តូចចិត្តនឹងខ្លួនពិការបានចងកសម្លាប់ខ្លួនទាំងកណ្ដាលយប់នៅក្នុងរោងបាយបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារកាលពីវេលាម៉ោងប្រមាណ២ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះសាន រដ្ឋាអាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយពីទទួលបានសេចក្ដីរាយការណ៏ពីអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០មក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ នគរបាលស្រុកនិងគ្រូពេទ្យបានមកពិនិត្យសពហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែនដោយយកខ្សែក្របីចងកភ្ជាប់និឹងននងរោងផ្ទះបាយមិនមានស្នាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។

តាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឱ្យជនរងគ្រោះដាច់ចិត្តគិតខ្លីបែបនេះព្រោះតូចចិត្តនឹងវាសនារបស់ខ្លួនក្រីក្រណាមួយពិការជើងម្ខាងទៀតទើបនៅយប់កើតហេតុខណក្រុមគ្រួសារកំពុងសម្រាន្តលង់លក់ក្នុងដំណេកស្រាប់តែទៅចងកក្នុងរោងផ្ទះបាយបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយសមត្ថកិច្ចនគរបាលស្រុកពិនិត្យសពរួចបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕យឹម សុថាន

 


ចែករំលែក៖