ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យប្រុសស្រី៤នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀងនារសៀលថ្ងៃទី០១ ខែមិថុនា​ ឆ្នាំ២០២០  ពាក់ព័ន្ធករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យមាន១-ឈ្មោះ កែវ រ័ត្នធី  ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។

២-ឈ្មោះ គឹម រ៉ាវី  ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង  ។

៣-ឈ្មោះ ស៊ន សុមន្ថា  ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត  ខេត្តស្វាយរៀង  និងទី៤-ឈ្មោះ រី សីហា ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកវត្ថុតាងចាប់យករួមមាន ៖

ម្សៅក្រាមពណ៌សថ្លាចំនួន ១១កញ្ចប់,ទូរស័ព្ទដៃចំនួន៥គ្រឿង, ម៉ូតូចំនួន២ គ្រឿងនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ប្រភពបន្តថា កាលវេលាម៉ោង ៩:១០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងក្រោមបញ្ជាផ្ទាល់លោក សែ​ វុទ្ធី​ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តស្វាយរៀង​  កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយ​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង​បានចុះបង្រ្កាបករណីរក្សាទុក​ ឬជួញដូដោយខុសច្បាប់នូវសារធាតុញៀន  នៅចំណុចបន្ទប់ជួលស្លាកយីហោសូរ៉ានី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់រួមទាំងវត្ថុតាងមួយចំនួន៕ យឹម សុថាន


ចែករំលែក៖