ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល៖ ១០០ថ្ងៃដំបូងនៃការឆ្លើយតបនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ឯកសារបកប្រែក្រៅផ្លូវការពីអត្ថបទរបាយការណ៍អង្គការសុខភាពពិភពលោក ស្តីពី៖ ១០០ ថ្ងៃដំបូងនៃការឆ្លើយតបនឹងជំងឺកូវីដ១៩«ការវិនិយោគនៅក្នុងប្រព័ន្ធសន្តិសុខសុខភាពនាពេលកន្លងមក និងមេរៀនបទពិសោធន៍សម្រាប់ពេលអនាគត»
សូមអានដូចខាងក្រោម៖

ព្រះរាជាណាចក្រកម្ពុជាបានរកឃើញដោយបញ្ជាក់ករណីវិជ្ជមានទី១ នៃជំងឺកូវីដ-១៩ កាលពីនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០។ ក្នុងរយៈពេល ១០០ថ្ងៃដំបូងនេះ មានករណីជំងឺកូវីដ-១៩ ប្រមាណជាង ២,៥លានត្រូវបានកត់ត្រានៅទូទាំងពិភពលោក ដោយមានមនុស្សស្លាប់ជាង ២០០,០០០នាក់។ ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសកម្ពុជាបានរកឃើញ និងគ្រប់គ្រងករណីជំងឺកូវីដ-១៩ ចំនួន ១២២ នាក់ ដែលជាចំនួនតិចបើប្រៀបធៀបនឹងចំនួននៅលើពិភពលោក។ ជាមួយនឹងអវត្តមាននៃការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ១៩ និងអវត្តមាននៃការចម្លងតាមសហគមន៍ជាទ្រង់ទ្រាយធំរហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានបង្ហាញនូវការឆ្លើយតបយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពចំពោះករណីដំបូង។ វិធីសាស្រ្ត បែបរួមទាំងអស់គ្នា រាជរដ្ឋាភិបាល និងសង្គមទាំងមូល (whole of government and society approach) រួមជាមួយការអង្កេតមើលដោយប្រុងប្រយ័ត្ន កិច្ចការមន្ទីរពិសោធន៍ ក្រុមឆ្លើយតបរហ័ស និងការសហការល្អរវាងក្រសួងសុខាភិបាល និងដៃគូបច្ចេកទេសទាំងអស់ បានចូលរួមចំណែកក្នុងការឆ្លើយតបប្រកបដោយជោគជ័យក្នុងរយៈពេល១០០ថ្ងៃដំបូងនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រទេសនេះ កំពុងខិតខំប្រឹងប្រែង ដោយប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការឆ្លងរាតត្បាតក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។
សូមអានអត្ថបទបន្តដែលមានខាងក្រោមនេះជាបន្តទៀត៖
អត្ថបទបកប្រែដោយ៖ លោកវេជ្ជបណ្ឌិត ហ៊ីម សុក្រី អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាល និងកែសម្រួលដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕ប្រភព៖ ក្រសួងសុខាភិបាល


ចែករំលែក៖