ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី​អា​មេ​នី ប្រកាស​នៅ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា លោក​​វិជ្ជមាន​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan បានធ្វើតេស្តរកវីរុស​COVID-19 រួច លោកប្រកាសនៅ​លើបណ្ដាញសង្គមហ្វេប៊ុកថា លោកមានលទ្ធផលវិជ្ជមាននៃជំងឺឆ្លង COVID-19 សមាជិកគ្រួសាររបស់លោកឯទៀត ក៏ឆ្លងជំងឺនេះដែរ ហើយទាំងអស់គ្នាកំពុងស្ថិតនៅដោយឡែកក្នុងនិវេសនដ្ឋាននាយករដ្ឋមន្ត្រីក្នុងរដ្ឋធានីយ៉េរ៉េវាន់

ក្នុងការប្រកាសដែលផ្សាយផ្ទាល់លើហ្វេប៊ុកនៅថ្ងៃទី ខែមិថុនានេះលោក Nikol Pashinyan និយាយថា លោក បានធ្វើតេស្តរកវីរុសនេះព្រោះលោកត្រូវចុះត្រួតពិនិត្យការឆ្លើយតបនៅជួរមុខ លទ្ធផល ក៏ចេញមកវិជ្ជមានតែម្ដង លោកមានភរិយា និងកូនៗបីនាក់

លោក Pashinyan ជឿថា លោកឆ្លង COVID-19 ក្នុងកិច្ចប្រជុំមួយលើការងារទប់ស្កាត់កូរ៉ូណាវីរុស អំឡុងពេលរៀបចំ បុគ្គលិកម្នាក់បានរៀបចំកែវទឹកសម្រាប់អ្នកចូលរួម តែមិនបានប្រើប្រាស់ស្រោមដៃឡើយ ក្រោយមកបុគ្គលិកដដែលនោះ ក៏ត្រូវបានធ្វើតេស្តដោយមានលទ្ធផលវិជ្ជមានជំងឺCOVID-19

គិតត្រឹមថ្ងៃទី ខែមិថុនានេះថា អាមេនីដែលមានប្រជាជនជាងបីលាននាក់មានករណីឆ្លង COVID-19 ចំនួន៩៤០២នាក់ និងស្លាប់១៣៩នាក់ ​​៕ដោយ៖ស តារា


ចែករំលែក៖