អាមេរិក៖ រឿងមួយកំពុងតែផ្ទុះខ្លាំង ក៏បានបន្ថែមរឿងមួយទៀត គឺពាក់ព័ន្ធប៉ូលិសអាមេរិក ទាំង អស់ កាន់តែធ្វើឲ្យស្ថានភាព ក្នុងទឹកដីអាមេរិកធ្លាក់ក្នុងវិបត្តិយ៉ាងពិតប្រាកដ។ ការរើសអើងជាតិសាសន៍ក្លាយជាបញ្ហាមួយពិបាកក្នុងការផ្សះផ្សារ។
ប៉ូលិសក្នុងទីក្រុង Louisvilleរដ្ឋ Kentucky ត្រូវបានដកហូតតំណែងក្រោយពេលប៉ូលិស២នាក់ផ្ទុះអាវុធ បាញ់សម្លាប់ បុរសស្បែកខ្មៅដែលជាម្ចាស់ហាង ក្នុងតំបន់ពេលកំពុងតែបំបែកហ្វូងបាតុករ ។
ជនរងគ្រោះមានឈ្មោះ David McAtee ម្ចាស់ហាងលក់សាច់អាំងនៅតំបន់ West End ទីក្រុងLouisville។ តាមសារព័ត៌មាន CNN បានផ្សាយថា កម្លាំងប៉ូលិសអាមេរិកបានបាញ់សម្លាប់ បុរស ស្បែកខ្មៅអាយុ៥៣ឆ្នាំ ពេលកំពុងតែព្យាយាម បំបែកក្រុមបាតុករ ។
នៅក្នុងសន្និសីទកាសែត ក្រោយហេតុការណ៍ខាងលើកើតឡើង លោក Robert Schroederស្នងការប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា ៖ យើងបាត់បង់មនុស្សដ៏ល្អ ។ កម្លាំងទាហានក៏បានបញ្ជូនទៅកាន់ទីនោះដើម្បីបំបែកហ្វូងបាតុករ ។
ប៉ូលិសពីរនាក់ដែល បានដកហូតតំណែងគឺ បានបំពានច្បាប់ ដោយមិនពាក់ម៉ាស់ និងមានដំណើរការកាមេរ៉ា ដែលបានបំពាក់នៅលើក្បាល ។ អភិបាលរដ្ឋ Kentucky លោកAndy Beshea បានបញ្ជាក់ថា នឹងបើកការស្រាវជ្រាវពីករណីខាងលើ។
នៅពេលនេះដែរ ក្រុម FBI បានសហការជាមួយមន្ត្រីក្នុងតំបន់ ក្នុងការស្រាវជ្រាវ ទៅលើ ការបាញ់ប្រហារសម្លាប់ជនជាតិស្បែកខ្មៅខាងលើ ក្នុងពេលដែល ប្រទេសជាតិកំពុងតែ ផ្ទុះការតវារឿងរើសអើងជាតិសាសន៍៕ធី រីណា