ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យ​ប្រើ​ខ្សែភ្លើងចាស់ៗហើយមានតំណទើបឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅ​ស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ គួរ​ឲ្យ​រន្ធត់​និង​ភ័យ​ខ្លាច​បំផុតដែលស្រ្តីរងគ្រោះម្នាក់កាន់ឌុយទៅដោតនឹងព្រីភ្លើងស្រាប់តែឆ្លង​ចរន្ត​ឆក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ​ ត្រូវបានគ្រួសារនាំយកទៅ​សង្គ្រោះ​ ប៉ុន្តែ​បានផុតដង្ហើម​ពេលមកដល់មន្ទីរពេទ្យ​ ។ 

ហេតុការណ៍នេះបានកើតឡើកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចអណ្តូងទឹកក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិទួលវិហារ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ​ ស៊្រាង​ ធឿន អាយុ ៤៦ឆ្នាំ​ រស់នៅភូមិឃុំកើតហេតុខាងលេី​ ។ 

មន្ត្រី​នគរបាល​បន្តថា​ មុនកើតហេតុ​ស្ត្រី​ រងគ្រោះ​បានអូសខ្សែភ្លើងចេញពីផ្ទះទៅដោតភ្ជាប់នឹងព្រីម៉ូទ័រជាប់នឹងមាត់អណ្ដូងដើម្បីបូមទឹកដាក់ពាង ខណ:កំពុងតែដោតឌុយចូលព្រីភ្លើងម៉ូទ័រនោះក៏ត្រូវចរន្តអគ្គិសនីឆក់ដៃជនរងគ្រោះជាប់នឹងព្រីដួលដេកនៅទីនោះ​  ។ ឃេីញ​ដូច្នេះ​អ្នកជិតខាងនិងក្រុមគ្រួសារប្រញាប់ប្រញាល់ដឹកជនរងគ្រោះយក​ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក​ត្បូងឃ្មុំ តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ករណី​នេះ​កម្លាំងជំនាញនៃអធិការដ្ឋាន​នគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគរនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា​ ស្ត្រី​រងគ្រោះ​ពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន​ ពុំមានពាក់ព័ន្ធនិឹងបទល្មើសព្រហ្មទណ្ឌឡើយ​ រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​ ៕​ដោយ​ ៖ វណ្ណៈ


ចែករំលែក៖