ព័ត៌មានទាន់ហេតុការណ៍៖

តូបអាជីវករលក់ដូរចំនួន៣៦តូប សង់រំលោភលើចិញ្ចើមផ្លូវ៣០ម៉ែត្រ ត្រូវអាជ្ញាធរខណ្ឌមានជ័យបញ្ចេញធម៌ក្ដៅរុះរេី

ចែករំលែក៖

ភ្នំពេញ​ ៖​ ​គណៈបញ្ជការឯកភាពខណ្ឌមានជ័យ​ បានប្រើធម៌ក្ដៅដោយដឹកនាំកម្លាំងចម្រុះចុះរុះរើតូបអាជីករលក់ដូរចំនួន៣៦តូបដែលសាងសង់រំលោភបំពានលើចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដើម្បីរកប្រាក់ចំណូលធ្វើឲ្យបាត់បង់សោភណភាពតាមដងផ្លូវ បាត់បង់ផ្លូវសម្រាប់ថ្មើរជើង ប៉ះពាល់ដល់ផលប្រយោជន៍សាធារណ:និងសង្គម ។ 

​ប្រតិបត្តិការ​នេះ​បានធ្វេីឡេីងនៅព្រឹកថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រហៅផ្លូវណតប្រិជ ក្នុងភូមិដំណាក់៣​ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​លោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងថា ការចុះរុះរើតូបអាជីករលក់ដូរចំនួន៣៦តូបដែលបានសាងសង់រំលោភលើចិញ្ចើមផ្លូវនេះគឺអនុវត្តតាមបញ្ជារបស់សាលារាជធានីភ្នំពេញដើម្បីរំដោះចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងនិងបញ្ជៀសការកកស្ទះចរាចរណ៍សព្វថ្ងៃក៏ដូចជាសោភណភាពតាមដងផ្លូវសាធារណ:ដើម្បីទីក្រុងស្អាតនិងមានសោភណភាព។

​លោកបានបន្តទៀតថា មុនឈានដល់ដាក់កម្លាំងចុះរុះរើគឺគណ:បញ្ជាការឯកភាពខណ្ឌនិងសង្កាត់បានជូនដំណឹងដល់ម្ចាស់តូបនិងអាជីករលក់ដូរជាច្រើនខែមកហើយដើម្បីឱ្យធ្វើការរុះរើ។ក្រោយមកទៀតក៏បានទុកពេលឲ្យធ្វើការរុះរើដោយខ្លួនឯងជាងកន្លះខែទៀត ប៉ុន្តែនៅតែមិនព្រមធ្វើការរុះរើ ទើបកម្លាំងគណ:បញ្ជាការឯកខណ្ឌមានជ័យសហការជាមួយកម្លាំងសង្កាត់ចុះរើដោយផ្ទាល់តែម្ដង៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖