ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រាដូបុកមនុស្សស្លាប់ម្នាក់លើផ្លូវជាតិលេខ៥ នៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្ត បុកជនរងគ្រោះដែលកំពុងតែដើរ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៥និង៣០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥៥និង៥៦ ស្ថិតក្នុងភូមិច្រករមៀត ឃុំ អូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍បានអោយដឹងថា ៖ជនរងគ្រោះមានឈ្មោះឈឿន សុគុណ ភេទ ប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានឆ្លងផ្លូវពេលដែលកំពុងតែដើរ ក៏ស្រាប់តែមានរថយន្ត ប្រាដូមួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខ បាត់ដំបង 2 A -6566 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនលឿនក៏បានជ្រុលទៅបុក ជនរងគ្រោះដែលកកំពុងតែដើរឆ្លងផ្លូវតែម្តង បណ្តាលអោយស្លាប់ភ្លាមៗតែម្តង ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានចុះពីរថយន្តគេខ្លួនភ្លាមៗបាត់ ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ដោយ៖ចន្ថា


ចែករំលែក៖