ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីសេវាដឹកជញ្ជូនទំនិញក្រុមហ៊ុន​ TADA រក្សាទំនាក់ទំនងអាជីវកម្ម និងអតិថិជន ក្នុងគ្រាលំបាក

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ ប៉ុន្មានខែមុនពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាជាសកល អាជីវកម្ម  របស់ភោជនីយដ្ឋាន ខ្មែរ មាតុភូមិសាខាពេទ្យលោកសង្ឃ ដែលមានប្រជាប្រិយភាពខ្ពស់ មានភាពកាក់កប​ និងបានផ្ដល់ជូនសេវាកម្មសម្រាប់អតិថិជនធម្មតា។  

លោក ស៊ិញ រិទ្ធីយ៉ា ប្រធានគ្រប់គ្រង ភោជនីយដ្ឋាន មាតុភូមិ សាខាពេទ្យលោកសង្ឃ បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ ២០១៩ ដំណើរការរបស់យើងហ្នឹង គឺបានល្អសន្សឹមៗ។​ ហើយអរគុណដល់អតិថិជនដែលបានគាំទ្រ និងពេញចិត្តសេវាកម្មរបស់យើង។»

ប៉ុន្តែក្តីស្រមៃក្នុងការបើកសាខា ឫវិនិយោគបន្ថែមទៅក្នុងអាជីវកម្ម ត្រូវបានសាបរលាបទៅវិញ នៅពេលដែល វីរុសវាយលុកប្រទេសកម្ពុជា ហើយអាជីវកម្មរបស់ភោជនីយដ្ឋាននេះ ក៏ដូចជា អាជីវកម្មដ៏ទៃទៀត នៅពាពេញប្រទេសកម្ពុជា ត្រូវខាតបង់យ៉ាងខ្លាំង។

លោក ស៊ិញ រិទ្ធីយ៉ា បានបន្ថែមទៀតថា៖ «អាជីវកម្មរបស់យើងទទួលរងផលប៉ះពាល់ខ្លាំងមែនទែន ពីភ្ញៀវ១០០% ចុះមកសល់៣០%។ អីចឹង ពួកយើងបានសម្រេចចិត្តបិទហាងបណ្ដោះអាសន្ន  នៅក្នុងខែ​មេសា។»

ស្ថានការណ៍នៅពេលនោះ គឺពិតជាគួរឲ្យបារម្ភ ប៉ុន្តែ លោក រិទ្ធីយ៉ា បានចាប់ផ្តើមគិត ថាតើគាត់ត្រូវធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់គាត់ អាចបន្តរកចំណូលបាន។

លោក រិទ្ធីយ៉ា បានឲ្យដឹងទៀតថា៖ «ចៃដន្យ ខ្ញុំបានឆែកមើលក្នុងហ្វេសប៊ុកមិត្តភក្ដិរបស់ខ្ញុំ ហើយក៏ឃើញអំពីព័ត៌មានរបស់ TADA ដែលគេទើបតែដាក់ឲ្យដំណើរការ deliveryហ្នឹង ហើយខ្ញុំក៏ចាប់អារម្មណ៍។ ហើយក៏សម្រេចចិត្ត work ជាមួយ TADA តែម្ដង។ គឺយើងចាប់ផ្ដើមនៅថ្ងៃទី១ឧសភាហ្នឹងតែម្ដង ជាមួយនឹងការដឹកជញ្ជូន។»

លោក រិទ្ធីយ៉ា បានមានប្រសាសន៍ថា៖​ «វាច្បាស់ណាស់ ពេលដែលគេផ្ដល់សេវាមួយឥតគិតថ្លៃ   យើងបានសន្សំ លើការចំណាយរបស់យើង។ អ្វីដែលសំខាន់ជាងហ្នឹងទៅទៀត ខ្ញុំមានឱកាសនៅក្នុងការផ្សព្វផ្សាយទៅដល់channelផ្សេងៗថា មាតុភូមិសាខាពេទ្យលោកសង្ឃ ដឹកជញ្ជូនដោយ free។ អីចឹង អតិថិជនគាត់ឮសូរអីចឹង គាត់កាន់តែមានទំនុកចិត្ត ហើយគាត់គិតថា គាត់ចំណាយតិចជាងមុន អីចឹងក៏គាត់កុម្ម៉ង់បានច្រើនជាងមុន។ អីចឹងមានន័យថា យើងទទួលបានការកុម្ម៉ង់ច្រើនជាងមុន ប្រហែលជាង១៥%។»

អ្នកនាង នាង ស្រីពៅ ដែលជាម្ចាស់ហាងកាត់ដេរ សិរិគុណ សង្កេតឃើញថាអាជីវកម្មរបស់គាត់នៅមានស្ថិរភាពដដែល ដោយសារគុណភាពនៃផលិតផលរបស់គាត់។

អ្នកនាង ស្រីពៅ បានបន្ថែមថា៖ «អីចឹង ទោះបីជាភ្ញៀវមកហាងចុះថយ ក៏ប៉ុន្តែយើងនៅតែរក្សាចំណូលបានថេរដូចមុនអីចឹង។​»

កញ្ញា វ៉េង ស៊ាវលីង ប្រធានគ្រប់គ្រងផ្នែកអនឡាញនៅហាង Baby Outlet បានឲ្យដឹងថា TADA បានជួយបំពេញបន្ថែម​ទៅលើសេវាដឹកជញ្ជូនដែលមានស្រាប់របស់ហាង នៅពេលដែលហាងទទួលបានការកុម្ម៉ង់ទិញច្រើន​ពីអតិថិជន។

កញ្ញា វ៉េង ស៊ាវលីង បានបន្ថែមថា៖ «មួយវិញទៀត នៅអំឡុងពេលកូវីដហ្នឹង ភ្ញៀវគាត់បុកទិញច្រើន ច្រើនដល់ថ្នាក់សេវាកម្មអនឡាញរបស់ Baby Outlet ដឹកអត់ទាន់ទេ ទើបBaby Outletយើងជ្រើសរើសនូវសេវាកម្មដឹកជញ្ជូន TADA។ ចា៎! គឺថាគាត់សម្រួលឲ្យបានច្រើនមែនទែន។ អ្វីដែលពិសេស គឺសេវាកម្មធូរថ្លៃ អាចទុកចិត្តបាន ចា៎!»

សេវាកម្មដឹកជញ្ជូន TADA ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃកាលពីខែមេសានិងឧសភា ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នករត់កង់បីឥណ្ឌាផងដែរ។ លោក តែត មារឌី ដែលជាអ្នករត់ម៉ូតូកង់បីម្នាក់ បាននិយាយថា៖ «ដល់ពេលវាមក [កូវីដ១៩] វាធ្លាក់ច្រើនណាស់បង វាសឹងតែទាំងអស់ទៅហើយ ៨០%ហើយហ្នឹង បានតែ១០ ២០% ជួនកាលគ្មានផង។»

លោកបានបន្តថា «តាំងពីបានដឹក Delivery របស់ TADA មក គឺវាបានយ៉ាងតិចក៏៣០% ៤០%អីដែរ។ TADA គេអត់មានកាត់ជើងសារពីdriverទេ អីចឹងយើងចំណេញអាហ្នឹងមួយដែរ។»

ក្រុមហ៊ុន TADA បានឲ្យដឹងថាការផ្ដល់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន ដែលមានការប្រើប្រាស់ពីអាជីវករប្រហែល៥០កន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យអាជីវករអាចរក្សាដំណើរការអាជីវកម្មរបស់ខ្លួន និងជួយផ្ដល់ប្រភពចំណូលដល់អ្នករត់កង់បីផងដែរ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅ ក្រុមហ៊ុន TADA CAMBODIA បានឲ្យដឹងថា៖ «នៅក្រុមហ៊ុន TADA យើងសង្ឃឹមថា យើងមិនត្រឹមតែអាចជួយដៃគូបើកបរទេ យើងចង់ជួយទៅដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូរកស៊ីជាមួយយើងទាំងអស់គ្នា ជាពិសេសនោះគឺ ចង់ចូលរួមចំណែកក្នុងការសម្រាលបន្ទុករបស់រដ្ឋាភិបាលដែលគាត់ព្យាយាមពុះពារធ្វើម៉េច ដើម្បីស្ដារលទ្ធភាពសេដ្ឋកិច្ចរបស់យើង ឲ្យល្អដូចដើមវិញ។ មិនតែប៉ុណ្ណោះ ទៅលើសេវាកម្មដឹកជញ្ជូននេះ យើងមិនមែនមានតែប៉ុណ្ណេះទេ គឺយើងនៅមានសេវាកម្មថ្មីៗជាច្រើនទៀត ដែលយើងនឹងធ្វើការប្រកាសក្នុងពេលឆាប់ៗនេះ។ ទាំងអស់នេះ សុទ្ធតែជាផ្នែកមួយដែលយើងព្យាយាមធ្វើ ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់យើង។»

ក្រុមហ៊ុន TADA បានឲ្យដឹងថា ថ្វីត្បិតតែសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់ក្រុមហ៊ុន បានផុតកំណត់ទៅហើយក្ដី ក៏ក្រុមហ៊ុនយកកម្រៃសេវាដឹកជញ្ជូនរបស់ខ្លួន ត្រឹមតែ ៣០០០ រៀលប៉ុណ្ណោះ សម្រាប់សេវាដឹកជញ្ជូន ទទួលព្រឹក​ ដឹកថ្ងៃ ទទួលថ្ងៃ ដឹកស្អែក នៅក្នុងទីក្រុងភ្នំពេញ ដែលអាជីវករអាចប្រើប្រាស់បាន ដោយគ្រាន់តែចុះឈ្មោះ។

អតិថិជនក៏អាចប្រើសេវាកម្មដឹកជញ្ជូនរហ័សបានផងដែរ ដោយកម្រៃសេវាដឹក គឺប្រែប្រួលទៅតាមរយៈចម្ងាយនៃការដឹកនោះ។

លោក រិទ្ធីយ៉ា បានឲ្យដឹងថា៖ «ថ្ងៃនេះ កើតកូវីដ-១៩។ ថ្ងៃក្រោយ យើងអត់ដឹងថាកើតមានអីទេ។ ដូច្នេះខ្ញុំចង់recommendទៅដល់អាជីវករនិងអ្នករកស៊ីទាំងអស់ គួរតែចាប់ផ្ដើមងាកមើលទៅការរកស៊ីតាមលក្ខណៈtechnology ឬក៏តាមអនឡាញ។»


ចែករំលែក៖