ព័ត៌មានទាន់ហេតុការណ៍៖

បទ”មនុស្សក្របី” របស់​ សយ រតនា បង្កប់ដោយអត្ថន័យ និងបទភ្លេងពិរោះរណ្តំចិត្ត

ចែករំលែក៖

     ភ្នំពេញ៖ ភាពយនខ្នាតខ្លីរឿង “មនុស្សក្របី” ទើបនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងក្រោយពីការចូលរួមសម្តែងដោយ កញ្ញា ឆាយ នីតា និង លោក សន ពិសិដ្ឋ។  មិនត្រឹមតែការសម្តែង​និងអត្ថន័យនៃសាច់រឿងល្អទេ ភាពយន្តមួយនេះក៏បានភ្ជាប់ដោយបទចម្រៀងថ្មីរបស់តារាចម្រៀងលោក សយ រតនា ដែលអមដោយបទភ្លេងពិរោះរណ្តំចិត្តថែមទៀតផង។

បទ”មនុស្សក្របី” ដែលទើបនឹងបញ្ចេញភ្លាមហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រ ព្រោះតែបទចម្រៀងនេះត្រូវបាន​បញ្ជាក់ពីអត្ថន័យនៃបុរសស្មោះស្នេហ៍ស៊ូទ្រាំបើទោះបីជាជួបជាមួយនឹងមាយាផិតក្បត់របស់គូស្នេហ៍។​លោក សយ រតនា បានបញ្ជាក់ថា បទចម្រៀងនេះស្ថិតក្នុងផលិតកម្ម មរតកមេឌៀ និងជាស្នាដៃនិពន្ធដោយលោក ដាកា អ្នកចម្រៀងកន្ទ្រឹមខ្មែរសុរិន្ទ ហើយជាមោទនភាពដែលបទចម្រៀងនេះលេចចេញជារូបរាង ហើយលោកពេញចិត្តខ្លាំងទាំងអត្ថន័យ និងបទភ្លេងដែលជាការលាយបញ្ចូលគ្នានូវសំឡេងឧបករណ៍តន្ត្រីខ្មែរ រនាត និងទ្រអ៊ូ។ អ្នកចម្រៀង និងនិពន្ធវ័យក្មេងរូបនេះលើកឡើងដែរថា ជាបទចម្រៀងសម្រិតសម្រាំងទាំងសាច់រឿង ការសម្តែង និងបទចម្រៀងដែលបង្កើតបានជាទស្សនីយភាពល្អៗសម្រាប់ទស្សនិកជន។ លោកក៏ត្រៀមបញ្ចេញស្នាដៃថ្មីៗមួយចំនួនបន្ថែមទៀតផងដែរ​ដែលលោករំពឹងថានឹងទទួលបានការគាំទ្រលើកទឹកចិត្តពីមិត្តអ្នកស្តាប់៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖