ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខរួមជាមួយនគរបាលប៉ុស្តិ៍គោកឃ្លាងនិងអាជ្ញាធរសង្កាត់ចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃ១៣កើតខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០ ដោយមានការអនុញ្ញាតពីលោក វរសេនីយ៍ឯក ហួរ  ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋភូមិត្រពាំងស្វាយ នៃសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមាន

ការអញ្ជើញចូលរួមពីលោកវរសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍, លោកអនុសេនីយ៍ទោ គៀត ពន្លឺ, លោកអនុសេនីយ៍ទោ ធៀន ចំរើន, លោក

គង់ សំបូរ ចៅសង្កាត់រងទី១, លោក ជា អៀង មេភូមិត្រពាំងស្វាយ និងលោក ព្រីន បូរី អនុប្រធានភូមិត្រពាំងស្វាយ បានចុះចែកសៀវភៅស្នាក់នៅមានចំនួន ២០គ្រួសារ សរុបចំនួនមនុស្សចំនួន ៩៦នាក់ ប្រុស ៥៤នាក់ អាយុ១៨ឆ្នាំឡើងចំនួន ៦១នាក់ ប្រុសចំនួន ៣៣នាក់៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖